លោក Erin O’Toole អតីតមេដឹកនាំគណបក្សអភិរក្សកាណាដា
កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក Erin O’Toole អតីតមេដឹកនាំគណបក្សអភិរក្ស កាណាដា បានមានប្រសាសន៍ថា ទីភ្នាក់ងារចារកម្មរបស់ប្រទេសកាណាដា បានប្រាប់ថាសាធារណរដ្ឋប្រជាមានិត ចិនបានធ្វើយុទ្ធនាការដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោក និងព្យាយាមធ្វើឱ្យខូចការបោះឆ្នោតឆ្នាំ២០២១ ដែលកាលនេះ លោក បានចាញ់នាយករដ្ឋមន្ត្រី Justin Trudeau នៃគណបក្សសេរីនិយម។ នៅក្នុងបទសម្ភាសន៍មួយកាលពី ថ្ងៃសុក្រ ទី២៦ ខែឧសភា សេវាចារកម្មសន្តិសុខកាណាដា (CSIS) បានជូន ដំណឹងដល់លោក O’Toole អំពីលទ្ធផលការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា ទីក្រុងប៉េកាំងបានកំណត់គោលដៅលោក O’Toole កាលពីឆ្នាំ ២០២១ នៅពេលដែលលោកជាមេដឹកនាំនៃគណបក្សអភិរក្សនិយម កំពុងចូលរួមប្រកួត ប្រជែងបេក្ខភាពជា នាយករដ្ឋមន្រ្តីដើម្បីកម្ចាត់លោក Trudeau….៕
https://www.scmp.com/news/world/united-states-canada/article/3222371/canadas-former-conservative-leader-erin-otoole-says-china-orchestrated-campaign-against-him
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម