logo logo
banner1
ប្រធានបទស្តីពី សេដ្ឋកិច្ច-សង្គម គឺជារបៀបវារៈសំខាន់ក្នុងសម័យប្រជុំរដ្ឋសភាវៀតណាម កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣
 

ទិដ្ឋភាពក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាវៀតណាម

រដ្ឋធានីហាណូយ៖ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចំណាយពេលពេញ មួយថ្ងៃ កាលពីថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលការវាយ​តម្លៃបន្ថែមលើការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងថវិកាជាតិឆ្នាំ២០២២​ និងថវិកាជាតិខែទី០១ ឆ្នាំ២០២៣។

សម័យប្រជុំនេះ ត្រូវបានផ្សាយបន្តផ្ទាល់តាមប៉ុស្តិវិទ្យុ និងទូរទស្សន៍ជាច្រើន។ របាយការណ៍របស់រដ្ឋាភិបាល ដែលបានបញ្ជូនមករដ្ឋសភាបានបង្ហាញថា វៀតណាមបាន​សម្រេចគោលដៅចំនួន ១៣ ក្នុងចំណោម ១៥ ក្នុងឆ្នាំ២០២៣ នេះ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៨.០២%​ (តួលេខរាយការណ៍បឋម ៨%), ផលិតផល​ក្នុងស្រុកសរុប (GDP) ក្នុងម្នាក់ ៤,១០៩ ដុល្លារសហរដ្ឋអាមេរិក (តួលេខរាយការណ៍បឋម ៤,០៧៥ ដុល្លាសហរដ្ឋអាមេរិក),  កំណើនសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ (CPI) ៣,១៥% (តួលេខរាយការណ៍បឋមប្រហែល ៤%) និងថវិកាជាតិដែលប្រមូលបានមានចំនួន ១,៨១ ពាន់កោដិដុង ស្មើនឹង (៧៧.០៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក) និងថវិកាចំនួន ២០១.៤ លានលានដុង កើនឡើងខ្ពស់ជាងតួលេខដែលបានរាយការណ៍ជូនអង្គនីតិប្បញ្ញត្តិកាលពីពេលថ្មីៗនេះ។

រដ្ឋាភិបាលវៀតណាម បានបង្ហាញប្រាក់ចំណូលពន្ធដែលបានមកពីការនាំចេញ-នាំចូល ចំនួន ៣៧១.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងបានដំណើរការអតិរេក​ពាណិជ្ជកម្ម​ចំនួនជាង ១២.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក លើសចំនួនដែលបានរាយការណ៍ កាលពីពេលថ្មីៗនេះ។ ទន្ទឹមពេលជាមួយគ្នានេះ GDP ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ បានកើនឡើងចំនួន ៣.៣២% ទាបជាង ៥.០៣% ដែលបានកត់ត្រាកាលពីឆ្នាំ២០២២ និងកំណើនសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ជាមធ្យមបានកើនឡើង ៣.៨៤% ក្នុង៤ខែដំបូង។ រដ្ឋាភិបាលក៏នឹងបង្កើនការកសាង និងបង្កើនសុក្រឹតភាពផងដែរ​នៅតាមក្រសួង-ស្ថាប័ននានា និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបង្កើន​ការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ភូមិបាល…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០១-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/socioeconomic-matters-main-topic-at-na-session-on-may-31/253915.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`