ទិដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ សមាជិករដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តសម័យប្រជុំលើកទី ៥ របស់ខ្លួន ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនន រួមមាន សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ការបញ្ជូនចរន្តអគ្គិសនី និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលនយោបាយពិសេសរបស់អាកាសយានិកសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ។ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ការបញ្ជូនចរន្តអគ្គិសនីត្រូវបានពិនិត្យពិភាក្សារួច ចំនួន ៧ ជំពូក និង ៥៤ មាត្រា។ សេចក្តីព្រាងវិសោធនកម្មច្បាប់ថ្មីនេះ មានមាត្រាថ្មីចំនួន ៣១ មាត្រា និងមាន ៩ មាត្រា ដែលត្រូវបានពិនិត្យពិភាក្សារួច ខណៈដែលបញ្ញត្តិមួយចំនួនក្នុងមាត្រា ៥ និងមាត្រា ៣ នៃច្បាប់ចាស់ត្រូវបាននិរាករណ៍។
ក្នុងអំឡុងពេលពិនិត្យពិភាក្សានៅវេលាព្រឹកថ្ងៃខាងលើ សមាជិករដ្ឋសភា បានសម្រេចលើគោលនយោបាយវិនិយោគសម្រាប់គម្រោងស្ថាបនាផ្លូវ ពីផ្លូវជាតិលេខ ២៧C ទៅផ្លូវលេខ ៦៥៦ ក្នុងខេត្ត Khanh Hoa ដែលតភ្ជាប់ទៅកាន់ខេត្ត Lam Dong និងខេត្ត Ninh Thuan រួមទាំងការកែសម្រួលគោលនយោបាយវិនិយោគលើអាងទឹក Ka Pet ក្នុងស្រុក Ham Thuan Nam នៃខេត្ត Binh Thuan។
នៅរសៀលថ្ងៃដដែលនោះ សមាជិរដ្ឋសភា បានស្តាប់សំណើ និងរបាយការណ៍នៃការត្រួតពិនិត្យ មើលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តគាំទ្រដល់មន្ត្រីជំនាញមួយចំនួន ដែលត្រូវបានជ្រើសតាំង ឬតែងតាំងដោយរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ សមាជិករដ្ឋសភា បានពិនិត្យពិភាក្សាជាក្រុមលើរបៀបវារៈនេះ។
នៅវេលារសៀលថ្ងៃដដែលនោះ រដ្ឋសភាបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច និងបានសង្កត់ធ្ងន់លើគោលនយោបាយថ្មីមួយចំនួននៃវិស័យវិនិយោគ, ថវិកាហិរញ្ញវត្ថុ ការគ្រប់គ្រងដីធ្លី និងការរៀបចំផែនការ និងប្រព័ន្ធការងារ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ៣១-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-deputies-continue-to-discuss-draft-laws-resolutions-on-may-30/253841.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម