សភាអ៊ុយក្រែន កាត់បន្ថយអាយុជាប់កំណែនកងទ័ព ពី២៧ឆ្នាំ មក២៥ឆ្នាំ
លោក Yaroslav Zhelezniak សមាជិកសភាប្រទេសអ៊ុយក្រែនបានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា សភាអ៊ុយក្រែនបានកាត់បន្ថយអាយុអតិបរមារបស់ពលរដ្ឋក្នុងការចុះបញ្ជីកំណែនកងទ័ព ពី២៧ឆ្នាំ មក២៥ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrainian។ លោក Zhelezniak បានកត់សម្គាល់ថា សភាបានសម្រេចចិត្តបែបនេះ នៅក្នុងកិច្ចប្រជុំ នាថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។
នាពេលថ្មីៗនេះ គណៈរដ្ឋមន្រ្តីអ៊ុយក្រែនបានស្នើសភាកាត់បន្ថយអាយុអតិបរមារបស់ពលរដ្ឋក្នុងការចុះបញ្ជីកំណែនកងទ័ព ពី២៧ឆ្នាំ មក២៥ឆ្នាំ។ មានន័យថា ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ច យោធា និងការចូលបម្រើកងទ័ព។ វិសោធនកម្មច្បាប់បានចែងថា ពលរដ្ឋអ៊ុយក្រែនជាបុរសដែលសុខភាពល្អ និងមានអាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃចាកចេញទៅកាន់អង្គភាពយោធា និងអ្នកដែលមានអាយុមិនលើសពី២៥ឆ្នាំ ហើយមិនត្រូវបានផ្តល់សិទ្ធិលើកលែង ឬពន្យារពេលពីកំណែនកងទ័ព ត្រូវបានអំពាវនាវឱ្យចូល បម្រើកងទ័ព។ ច្បាប់បច្ចុប្បន្នការជាប់កំណែនកងទ័ព គឺមានអាយុចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ។
ក្រសួងការពារជាតិអ៊ុយក្រែនជឿថា ក្នុងពេលបច្ចុប្បន្ននេះ ក្នុងអំឡុងពេលនៃប្រតិបត្តិការច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស មិនមានភាពចាំបាច់ក្នុងការឱ្យប្រជាពលរដ្ឋត្រូវស្ថិតក្នុងបញ្ជីនៃកំណែនកងទ័ព រហូតដល់អាយុ ២៧ឆ្នាំនោះទេ។ ជាពិសេស ក្រសួងបានកត់សម្គាល់ថា ការតម្រូវឱ្យពួកគេមកដល់ទីកន្លែងជ្រើសរើសទ័ពប្រចាំឆ្នាំ និងមជ្ឈមណ្ឌលគាំទ្រសង្គម(ការចុះឈ្មោះយោធា និងការិយាល័យចុះឈ្មោះ) រួមទាំង ការត្រួតពិនិត្យសុខភាពនាំទៅដល់ការចំណាយហិរញ្ញវត្ថុបន្ថែម បន្ថែមបន្ទុកលើបុគ្គលិកវេជ្ជ សាស្រ្ត ក្នុងពេលដែលកំណែនកងទ័ពសម្រាប់បម្រើយោធា ក្នុងអំឡុងពេលដែលច្បាប់អាជ្ញាសឹកមិនត្រូវបានអនុវត្ត។
កាលពីខែកុម្កៈ ឆ្នាំ២០២៣ គណៈរដ្ឋមន្រ្តីអ៊ុយក្រែនបានថ្លែងថា អ្នកជាប់កំណែនកងទ័ពដែលដល់អាយុ២៧ឆ្នាំ គួរតែមកដល់មូលដ្ឋានកងទ័ព ដើម្បីត្រួតពិនិត្យវេជ្ជសាស្រ្ត។ ក្នុងខែតុលា ឆ្នាំ២០២២ ច្បាប់ស្តីពីការលុបចោលកំណែនកងទ័ព ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកចូលជាធរមាន៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣១-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://ukranews.com/en/news/935765-rada-reduces-conscription-age-from-27-to-25
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម