logo logo
banner1
សភាដាណឺម៉ាកនឹងពិនិត្យ-ពិចារណាលើសំណើរបស់ប្រជាពលរដ្ឋ ស្នើសុំផ្តល់ភាពស្របច្បាប់ចំពោះសុមរណៈ
 

ទិដ្ឋភាពទូទៅក្នុងសភានៃព្រះរាជាណាចក្រដាណឺម៉ាក

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដាណឺម៉ាកបានរាយការណ៍ថា ញត្តិមួយរបស់ពលរដ្ឋសុំផ្តល់ភាពស្របច្បាប់ ចំពោះសុមរណៈ (ការធ្វើឱ្យស្លាប់មុនកាល​កំណត់ដោយគ្មានការឈីចាប់ដល់អ្នកជំងឺដែលព្យាបាលមិនជា) នៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក ត្រូវបានចុះហត្ថលេខាពីមនុស្សជាង ៥០,០០០នាក់ លើសពីចំនួន អប្បបរមានៃការទាមទារហត្ថលេខាសម្រាប់ឱ្យសភា ចាប់ផ្តើមពិនិត្យពិចារណាលើសំណើណាមួយ។

សមាគមវេជ្ជសាស្ត្រដាណឺម៉ាក (DADL) បានជំទាស់នឹងគំនិតផ្តួចផ្តើមួយនេះ ដោយថ្លែងថា រាជរដ្ឋាភិបាលគួរតែបង្កើនការវិនិយោគលើ​ការថែទាំ​ថ្នាំបំបាត់ការឈឺចាប់។ លោក Klaus Klausen ប្រធានគណៈ កម្មាធិការក្រមសីលធម៌នៃសមាគមបានថ្លែងថា មានហេតុផលជាច្រើនចំពោះបញ្ហានេះ យើងមិនគិតថា ការឈឺចាប់គួរតែត្រូវបានចាត់ចែងដោយការសម្លាប់មនុស្សនោះទេ  យើងបារម្ភខ្លាចធ្លាក់ក្នុងស្ថានភាព អាក្រក់ដូចដែលយើងបាន​ឃើញនៅក្នុងបណ្តាប្រទេសដែលដាក់ចេញច្បាប់នេះ។

សំណើខាងលើត្រូវបានស្នើឡើងដោយបុគ្គលិកសុខាភិបាលដែលបានជួបអ្នកជំងឺ ដែលចង់បានការ អនុញ្ញាតឱ្យខ្លួនស្លាប់។ វានឹងក្លាយជាការ​ពិនិត្យពិភាក្សាពីសភាជាលើកដំបូងហើយ។ ក្នុងឆ្នាំ២០១៨ គំនិត ផ្តួចផ្តើមនេះទទួលបានហត្ថលេខា ៨,៣៨៦ និងក្នុងឆ្នាំ២០១៩ ទទួលបានតែ ១,៤០៩ហត្ថលេខា។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះនៅក្នុងទ្វីបអឺរ៉ុប សុមរណៈ គឺត្រូវបានអនុញ្ញាតនៅក្នុងប្រទេសស្វីស អេស្ប៉ាញ  បែលហ្ស៊ិក ហូឡង់ និងលុចសំបួរ…៕

https://www.urdupoint.com/en/world/danish-parliament-to-consider-civil-proposal-1699494.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`