logo logo
banner1
លោក Konstantinos Tasoulas ជាប់ឆ្នោតជាថ្មី ជាប្រធានសភាក្រិក
 

លោក Konstantinos Tasoulas ជាប់ឆ្នោតជាថ្មីជាប្រធានសភានៃសាធារណរដ្ឋក្រិក

លោក Konstantinos Tasoulas ត្រូវបានជាប់ឆ្នោតជាថ្មីជាប្រធានសភានៃសាធារណរដ្ឋក្រិកជាមួយ នឹងសំឡេងឆ្នោត២៧០។ សមាជិកសភា​មកពីគណបក្សប្រជាធិបតេយ្យថ្មី គណបក្ស SYRIZA គណបក្ស PASOK និងគណបក្ស  Greek Solution បានបោះឆ្នោតគាំទ្រខណៈដែលសមាជិក​សភាគណបក្សជន កុម្មុយនិស្ត(KKE) បានបោះឆ្នោតអនុបវាទ។

នៅក្នុងការបោះឆ្នោតដោយហៅឈ្មោះ ដោយមានវត្តមានសមាជិកសភា ២៩៦រូប ក្នុងនោះ ២៧០រូប​ បានបោះឆ្នោតគាំទ្រ និង ២៦រូប បោះឆ្នោត​អនុបវាទ។ គួរបញ្ជាក់ផងដែរថា សភានីតិកាលថ្មីដែលគ្មាន គណបក្សណាមួយទទួលបានសំឡេងភាគច្រើននោះនឹងត្រូវរំលាយ ដោយក្រឹត្យរបស់​ប្រធានាធិបតីក្រិក ហើយការបោះឆ្នោតថ្មីមួយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ លោក Tasoulas បានជាប់ឆ្នោត​ជាប្រធានសភាក្រិកជាលើកដំបូងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដោយ សំឡេងភាគច្រើនលើសលប់ ២៨៣សំឡេងទល់នឹង ១៥សំឡេង​អនុបវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ ប្រទេសមួយនេះ ក្រោយឆ្នាំ១៩៧៤…៕

https://www.ekathimerini.com/news/1212128/tasoulas-reelected-parliament-speaker/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`