logo logo
banner1
សមាជិកសភាអ៊ុយក្រែន៖ បំណុលសាធារណៈរបស់អ៊ុយក្រែនកើន ៤.៤ពាន់លានដុល្លារក្នុងខែមេសា បំណុលសរុបកើនលើសពី ១២៤ពាន់លានដុល្លារ
 

រូបភាពទាហានអ៊ុយក្រែន ក្នុងសមរភូមិប្រយុទ្ធជាមួយទាហានរុស្ស៊ី

រដ្ឋធានីកៀវ៖ កាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក Danil Getmantsev ប្រធាន  គណៈកម្មាធិការហិរញ្ញវត្ថុនៃសភាប្រទេស​អ៊ុយក្រែនបានថ្លែងថា បំណុលសាធារណៈរបស់អ៊ុយក្រែន ក្នុងពេលបច្ចុប្បន្ននេះ បានកើនឡើងលើសពី ១២៤ពាន់លានដុល្លារស.រ.អា។  ក្នុងខែមេសា ឆ្នាំ២០២៣ បានកើនឡើង ៤.៤ពាន់លានស.រ.អា។

លោក Getmantsev បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ការធានាបំណុលសាធារណៈ មានទឹកប្រាក់សរុប៤,៥៤៤.៩ពាន់លាន hryvnias ឬត្រូវជា ១២៤.៣ពាន់លានស.រ.អា។ នៅក្នុងរបាយការណ៍​កាលពីខែមេសា បំណុលសាធារណៈបានកើនឡើង ៣.៧% គឺលើសពី​ ៤.៤ពាន់លានដុល្លារស.រ.អា។ នៅត្រឹមដំណាច់ឆ្នាំ២០២២ អនុបាត​នៃបំណុលសាធារណៈចំពោះផលិតផលក្នុងស្រុកសរុប (GDP) មានចំនួនស្មើនឹង ៧៨.៤%។ លោក Getmantsev បានកត់សម្គាល់ថា ចំណែក​នៃប្រាក់កម្ចីដំបូងពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ចំនួន ២.៧ពាន់លានដុល្លារស.រ.អា និងជំនួយជាលើកទី៣​ដល់ម៉ាក្រូ-ហិរញ្ញវត្ថុ​អ៊ុយក្រែន​ពីសហភាពអឺរ៉ុបក្នុងឆ្នាំនេះ មានទឹកប្រាក់ ១.៥ពាន់លានអឺរ៉ូ (១.៦២ពាន់លានដុល្លារ) គឺស្ថិតក្នុងចំណោមអ្នកផ្តល់វិភាគទានសំខាន់ៗ ដែលធ្វើឱ្យ​បំណុលកើនឡើង។

កាលពីខែមេសា ឆ្នាំ២០២៣ លោក Mykola Azarov អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែនបានថ្លែងថា បំណុលរបស់អ៊ុយក្រែនអាចឈានដល់​បំបែក​កំណត់ត្រា១៧៣ពាន់លានដុល្លារស.រ.អា ត្រឹមដំណាច់ឆ្នាំ ២០២៣​។ ចំណែកដ៏សំខាន់នៃជំនួយរបស់ក្រុមប្រទេសលោកខាងលិច​នោះ​គឺផ្តល់ក្នុងទម្រង់ជាឥណទាន ដែលមិនយូរមិនឆាប់យើងនឹងត្រូវសងគេវិញ។ ក្នុងខែមករា ឆ្នាំ២០២៣ លោក  Andriy Pyshnyi ទេសាភិបាល​ធនាគារអ៊ុយក្រែនបានថ្លែងថា ជំនួយសរុបពីដៃគូអន្តរជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិជួយដល់ រដ្ឋាភិបាលទីក្រុងកៀវក្នុងឆ្នាំ២០២៣ អាចនឹងលើសពី ៣៨ពាន់លានដុល្លារស.រ.អា និងគ្របដណ្តប់ឱន ភាពថវិកាជាតិអ៊ុយក្រែន។

លោក Serhiy Marchenko រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានថ្លែងថា ថវិកាជាតិបានប្រឈមនឹងឱនភាពប្រមាណជា ៥ពាន់លានដុល្លារស.រ.អាជារៀងរាល់ខែ ចាប់តាំងពីការចាប់ផ្តើមជម្លោះយោធាជាមួយសហព័ន្ធរុស្ស៊ីមក ដែល២ភាគ៣ នៃថវិកាទាំងនេះ ទទួលបានពីប្រាក់កម្ចី និងជំនួយ​ពីបរទេស ហើយថវិកា៣ភាគ៤ ត្រូវបានចំណាយសម្រាប់តម្រូវការរបស់យោធាអ៊ុយក្រែន៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣០-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/business/ukraines-public-debt-up-44bln-in-april-ex-1699498.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`