លោក Pedro Sánchez នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអេស្ប៉ាញ
ក្រោយលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលគណបក្ស Popular Party (PP) ជាកម្លាំងមួយដែលទទួលបានសំឡេងភាគច្រើនបំផុត ក្នុងការបោះឆ្នោតថ្នាក់តំបន់ និងថ្នាក់រាជធានី-ខេត្តនោះ លោក Pedro Sánchez នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអេស្ប៉ាញបានប្រកាសថា លោកបានរំលាយសភា និងស្នើរៀបចំការបោះឆ្នោតថ្មីមួយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺនៅ៥ខែ នៅមុនពេលផុតអាណត្តិរាជរដ្ឋាភិបាល។
លោក Sánchez បានប្រកាសថា សំណើជាផ្លូវការសម្រាប់ការបោះឆ្នោតនឹងផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ នៅក្នុងសៀវភៅរាជកិច្ច ដូច្នឹងការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ អនុលោមតាមច្បាប់។ គណបក្សជនសង្គមនិយម បានបរាជ័យយ៉ាងធ្ងន់ធ្ងរពីក្រុមគណបក្សអភិរក្សដែលជាគណបក្សប្រឆាំង ក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីថ្ងៃអាទិត្យ ជាមួយនឹងការរាប់សន្លឹកឆ្នោតបានជិត ៩៥% ហើយនេះក៏ប្រហែលជាភស្តុតាងនៃភាពងាយរងគ្រោះរបស់ខ្លួន នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅចុងឆ្នាំនេះ។
មានតែ ៣តំបន់ប៉ុណ្ណោះ នៃ១២តំបន់ ដែលលទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សជនសង្គមនិយមនៅតែអាចក្តោបក្តាប់បានយ៉ាងប្រផិតប្រផើយ ហើយតំបន់ដទៃទៀតទំនងជាគាំទ្រគណបក្សអភិរក្ស គឺគណបក្ស Popular Party(PP) ទោះបីជាជាមួយក្រុមចម្រុះ ឬការព្រមព្រៀងគ្នាគាំទ្រមិនផ្លូវការជាមួយគណបក្សស្តាំនិយម Vox Party ។ ការនាំមុខរបស់គណបក្ស Popular Party(PP) បានបង្ហាញ ថា ក្រុមគណបក្សអភិរក្សអាចនឹងដណ្តើមអាសនៈពីក្រុមចម្រុះនិយមឆ្វេងបច្ចុប្បន្នដែលដឹកនាំដោយ គណបក្សជនសង្គមនិយមកម្មករអេស្ប៉ាញ (PSOE) ប្រសិនបើគណបក្សនេះ ទទួលបានលទ្ធផលដូចគ្នានេះ នៅក្នុងការបោះឆ្នោតថា្នក់ជាតិនាពេលខាងមុខ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣០-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://morningexpress.in/pedro-sanchez-dissolves-parliament-and-advances-the-general-elections-for-july-23/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម