សមាជិករដ្ឋសភាវៀតណាមពិនិត្យពិភាក្សាលើការប្រើប្រាស់ និងគ្រប់គ្រងធនធាននានា សម្រាប់ត្រៀមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី១៥ បានបន្តដំណើរការសម័យប្រជុំលើកទី៥ ពេញមួយថ្ងៃ ដើម្បីពិនិត្យមើលការកៀរគរ, ការគ្រប់គ្រង និងប្រើប្រាស់ធនធាននានាសម្រាប់ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ រួមទាំង ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការថែទាំសុខភាពប្រជាពលរដ្ឋទូទៅ និងឱសថបង្ការជំងឺ។
របាយការណ៍ដែលត្រូវបានបញ្ជូនមកកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការអចិន្ត្រែយ៍នៃរដ្ឋសភាបានបង្ហាញថា ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មក ថវិកាជាតិជាង ២៣៦ លានលានដុង ស្មើនឹង (១០.២ ពាន់លានដុល្លារសហរដ្ឋអាមេរិក) ត្រូវបានកៀរគរទុកសម្រាប់ការចំណាយលើការគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាត ដែលក្នុងនោះថវិកាជាង ១៨៩ លានលានដុង បានមកពីថវិកាជាតិ និងចំណែកនៅសល់ដែលទទួលបានពីប្រភពផ្សេងៗ ភាគច្រើនគឺថ្នាំបង្ការ។ ថវិកាសម្រាប់ចំណាយលើឱសថបង្ការជំងឺកូវីដ-១៩ ដែលត្រូវបានលើកឡើង មានជាង ១៥.១ លានលានដុង។ ដូសថ្នាំបង្ការសរុបដែលត្រូវបានផ្គត់ផ្គង់ដោយម្ចាស់ជំនួយ មានចំនួនជិត ១៦០ លានដូស។ ប្រហែល ១៥០ លានដូស បានមកពីរដ្ឋាភិបាលនៃប្រទេសនានា ក្នុងទឹកប្រាក់សរុបប្រហែល ២៤ លានលានដុង។ មានអ្នកស្ម័គ្រចិត្តរាប់លាននាក់ចូលរួម ជាពិសេស បុគ្គលិកពេទ្យ និងមន្ត្រីយោធានៅខ្សែត្រៀមជួរមុខដែលឆ្លើយតបនឹងជំងឺរាតត្បាតនេះ។ ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈ សហគមន៍ធុរកិច្ច រដ្ឋាភិបាល និងអង្គការអន្តរជាតិ បានផ្តល់ជំនួយជាសម្ភារៈ និងបែបបទនៃការគាំទ្រលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ប្រភពជំនួយ និងប្រភពហិរញ្ញវត្ថុ ដែលបានត្រៀមបម្រុង ត្រូវបានបែងចែកភា្លមៗទៅតាមអង្គភាព នានា ស្របតាមបទប្បញ្ញត្តិនៃច្បាប់។ កាលពីឆ្នាំ២០២២ ប្រព័ន្ធបរិក្ខារថែទាំសុខភាពប្រជាពលរដ្ឋទូទៅ ត្រូវបានពង្រីកនៅទូទាំងប្រទេស។ មណ្ឌលព្យាបាលជំងឺមាននៅគ្រប់ស្រុក ខណៈដែលឃុំ សង្កាត់ និងក្រុង មានមណ្ឌលព្យាបាលជំងឺ ៩៩.៦%។
រដ្ឋាភិបាល នាយករដ្ឋមន្ត្រី គណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម និងអង្គភាពពាក់ព័ន្ធនានា កំពុងសិក្សាស្រាវជ្រាវ និងស្នើឱ្យធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ថវិកា ឬច្បាប់ថ្មីបន្ថែម ដូចជា ច្បាប់ស្តីពី ការទប់ស្កាត់គ្រោះមហន្តរាយ, ការពិនិត្យមើលលើបទប្បញ្ញត្តិស្តីពី រដ្ឋស្ថិតក្នុងស្ថានភាពអាសន្ន ឬច្បាប់ស្តីពី រដ្ឋក្នុងស្ថានភាពអាសន្ន និងការធ្វើវិសោធនកម្មលើច្បាប់ស្តីពី ការធានារ៉ាប់រងសុខភាពសាធារណៈដើម្បីកាត់បន្ថយឧបសគ្គ និងការកំណត់ក្នុងកំណែនកងទ័ព ការគ្រប់គ្រង និងការប្រើប្រាស់ធនធាននានាសម្រាប់ទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាត និងការពង្រឹងប្រព័ន្ធថែទាំសុខភាពប្រជាពលរដ្ឋទូទៅ និងឱសថបង្ការជំងឺ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ៣០-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://kyivindependent.com/zelensky-asks-parliament-to-sanction-iran-for-50-years/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម