លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី
លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវីថ្លែងថា សភាបានអនុម័តការបន្តដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន សម្រាប់រយៈពេល ៦០ថ្ងៃទៀត ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣តទៅ។ “ពង្រាង សេចក្តីសម្រេចស្តីពីការបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦០ថ្ងៃទៀត ត្រូវបានសភាអនុម័តក្នុងសំឡេង ៥៨ នៃ ១០១សំឡេង”។ ក្នុងពេលអំពាវនាវឱ្យសភាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន លោក Dorin Recean នាយករដ្ឋមន្រ្តីម៉ុលដាវីបានកត់សម្គាល់ថា ម៉ុលដាវីរងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដោយសារតែប្រព័ន្ធថាមពលរបស់ប្រទេសមានទំនាក់ទំនងគ្នាទៅវិញទៅមក។
គួរបញ្ជាក់ផងដែរថា នេះគឺជាការបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាលើកទី៨ហើយ ចាប់តាំង ពីអាជ្ញាធរម៉ុលដាវី បានដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី ការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់សហព័ន្ធរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន…៕
https://www.urdupoint.com/en/world/moldovan-parliament-extends-state-of-emergenc-1698392.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម