សភានៃសាធារណរដ្ឋម៉ុលដាវី
ស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋម៉ុលដាវីបានឱ្យដឹងថា សមាជិកសភាក្នុងសាធារណរដ្ឋប៉ូឡូញនឹង ទទួលបដិសណ្ឋារកិច្ចសមភាគីម៉ុលដាវី នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ សម្រាប់សន្និបាតសភា ទេ្វភាគីលើកទី៩ ដើម្បីពិភាក្សាពីសន្តិសុខតំបន់ និងកិច្ចការដែលជាផល ប្រយោជន៍ ទៅវិញទៅមកដទៃ ទៀត។ “សមាជិកសភាម៉ុលដាវី និងសហសេវិកនឹងពិភាក្សាលើប្រធានបទផ្សេង ទាំងក្នុងវិស័យសន្តិសុខ ជាពិសេស ក្នុងបរិបទ ស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងវិស័យសេដ្ឋកិច្ច ថាមពល និងការ អភិវឌ្ឍរវាងសាធារណរដ្ឋម៉ុលដាវី និងសាធារណរដ្ឋប៉ូឡូញ”។
សមាជិកសភាម៉ុលដាវីក៏នឹងចូលរួមក្នុងកិច្ចពិភាក្សាស្តីពីល័ក្ខខ័ណ្ឌ សម្រាប់ការចូលជាសមាជិកសហ ភាពអឺរ៉ុប។ សមាជិកសភាម៉ុលដាវីរំពឹងថានឹង ស្វែងយល់បន្ថែមពីជំនួយដែលរដ្ឋាភិបាលទីក្រុង Chisinau អាចពឹងពាក់លើទីក្រុងវ៉ាសូវី ក្នុងបរិបទនៃការធ្វើសមាហរណកម្មអឺរ៉ុបរបស់ខ្លួន។ សន្និបាតសភាម៉ុលដាវី និងប៉ូឡូញបានបង្កើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ នៅក្នុងទីក្រុង Chisinau ដែលជាស្ថាប័នពិគ្រោះយោបល់ អន្តរសភាបង្កើតឡើងដើម្បីរកទស្សនៈរួមពាក់ព័ន្ធនឹងកិច្ចការដែលជាផលប្រយោជន៍ទៅវិញទៅមក…៕
https://www.urdupoint.com/en/world/moldovan-polish-lawmakers-to-discuss-regiona-1699067.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម