ចាប់តាំងពីសហភាពអឺរ៉ុបបានប្តេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រមក សហភាពអឺរ៉ុបបានបង្កើតច្បាប់ អនុសាសន៍ វិធីសាស្រ្តអនុវត្តល្អ វេទិកាផ្លាស់ប្តូរបទពិសោធន៍ និងចំណាយថវិកាជាច្រើន ដើម្បីគាំទ្រសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ ក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ទស្សនាទាននៃគោលនយោ បាយសមភាពយេនឌ័រអឺរ៉ុប ត្រូវបានធ្វើឱ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយសេចក្តីសម្រេចរបស់តុលា ការយុត្តិធម៌អឺរ៉ុប(The European Court of Justice)។ សភាអឺរ៉ុប តែងតែអនុម័តជាប្រចាំនូវរបាយការ ណ៍ជាគំនិតផ្តួចផ្តើមរបស់ខ្លួន ស្តីអំពីបញ្ហាយេនឌ័រ និងតែងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការលើកម្ពស់សមភាពយេនឌ័រ។ សមាជិកសភាអឺរ៉ុប តែងតែមានភាពសកម្មក្លៀវក្លាជាប់ជានិច្ច ក្នុងការសម្រេចឱ្យបាននូវសមភាពរវាងបុរសនិងស្រ្តី និងបានបង្កើតនូវគណៈកម្មាធិការជំនាញមួយដើម្បីធ្វើការងារលើបញ្ហាសិទ្ធិស្រ្តី និងសម ភាពយេនឌ័រ។ ជារៀងរាល់ឆ្នាំសភាអឺរ៉ុប តែងប្រារព្ធទិវាអន្តរជាតិស្រ្តីនៅថ្ងៃទី៨ ខែមីនា និងឆ្លៀតឱកាសបង្កើតកម្មវិធីនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពស្មើគ្នារវាងបុរសនិងស្រ្តី និងសមភាពយេនឌ័រ។ ក្នុងខែមករា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានទាមទារសាជាថ្មី ឱ្យបង្កើតក្រុមប្រឹក្សាមួយ ដើម្បីជាវេទិកាសម្រាប់រដ្ឋមន្រ្តី និងរដ្ឋលេខាធិការទទួលបន្ទុកការងារសមភាពយេនឌ័រក្នុងប្រទេសនានា ជួបប្រ ជុំគ្នា។ សមាជិកសភាអឺរ៉ុបសង្ឃឹមថា ក្រុមប្រឹក្សានេះ នឹងជួយជំរុញឱ្យបានលឿនជាងមុននូវការអនុវត្តគំនិត ផ្តួចផ្តើមអំពីសមភាពយេនឌ័រ ជាពិសេសគឺការផ្តល់សច្ចាប័នចំពោះអនុសញ្ញាទីក្រុងអ៊ីស្តង់ប៊ូល(Istanbul Convention)ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្រ្តី។ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ សភាអឺរ៉ុបបានអនុម័តនូវសេចក្តីសម្រេចមួយ ដើម្បីវាយតម្លៃអំពីវឌ្ឍនភាពនៃការលើកកម្ពស់សិទ្ធិស្រ្តីក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ សមាជិកសភាអឺរ៉ុប បានសម្តែងការព្រួយបារម្ភអំពីប្រតិកម្មមិនល្អមួយចំនួន(backlash) នៅក្នុងបណ្តាប្រទេសក្នុងអឺរ៉ុបខ្លះ និងអំពីហានិភ័យនៃការបន្តធ្លាក់ចុះនូវកិច្ចខិតខំប្រឹងប្រែងក្នុងលើកកម្ពស់សមភាពយេនឌ័រ។ សមាជិសភាអឺរ៉ុបបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប ត្រូវគិតគូរអំពីបញ្ហាសិទ្ធិស្រ្តីនៅគ្រប់សំណើរបស់ខ្លួន ត្រូវបង្កើតផែនការច្បាស់លាស់ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ស្រ្តី និងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាតប្រាក់ឈ្នួលរវាងបុរសនិងស្រ្តី៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២១-០៣-២២- មាស តូនី ប្រែសម្រួលពី៖https://www.europarl.europa.eu/news/en/headlines/priorities/international-women-s-day-2022/20190712STO56961/the-parliament-s-fight-for-gender-equality-in-the-eu
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម