ទិដ្ឋភាពទូទៅ ក្នុងសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប
សភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានអនុម័តគាំទ្រវិសោធនកម្មច្បាប់ចំនួន ៣ ពាក់ព័ន្ធនឹងតម្លៃពន្ធថ្មី និងការបង្កើនតម្លៃលើទំនិញនាំចូលមួយចំនួន និងសកម្មភាពកំសាន្ត បើទោះបីជាត្រូវបានគណបក្សនយោបាយចំនួន ៦ បានទាត់ចោលក៏ដោយ។ វិសោធនកម្មថ្មីនឹងបន្ថែមតម្លៃ ១% លើពន្ធប្រថាប់ត្រាលើការធានារ៉ាប់រងអាយុជីវិត ២% លើការធានារ៉ាប់រងរបួសលើរូបកាយ និង១១% លើការធានារ៉ាប់រងការដឹកជញ្ជូនតាមផ្លូវគោក ទន្លេ សមុទ្រ និង តាមផ្លូវអាកាស។
ប្រាក់ថ្លៃចាកចេញពីប្រទេសសម្រាប់ប្រជាជនអេហ្ស៊ីប ក៏ត្រូវបានបង្កើនពី ៥០ អេហ្ស៊ីបផោន(EGP) ទៅ ១០០អេហ្ស៊ីបផោន។ ប្រាក់ថ្លៃចាកចេញសម្រាប់ជនបរទេសដែលមកកំសាន្តនៅខេត្ត Red Sea South Sinai Luxor Aswan និងខេត្ត Marsa Matrouh តម្លៃនៅត្រឹម ៥០អេហ្ស៊ីបផោនដដែលមិនប្រែប្រួលទេ ដើម្បីមិនឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ សម្រាប់ពន្ធលើតម្លៃបន្ថែមលើទំនិញទិញពីហាងរួចពន្ធនឹងត្រូវកើនឡើង ៣% ដែលតម្លៃនឹងកើនឡើង ៥ដុល្លារ ដោយឡែកសម្រាប់សមាជិកមន្ត្រីការទូតបរទេស និងបុគ្គលិកកុងស៊ុលបរទេស ត្រូវបានលើកលែងពីតម្លៃទាំងនេះ។
លោក Mohamed Maait រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអេហ្ស៊ីបបានថ្លែងប្រាប់សមាជិកសភាថា អត្រាពន្ធថ្មីនេះនឹងដាក់តែលើទំនិញប្រណីត និងទំនិញមិនចាំបាច់តែប៉ុណ្ណោះ ហើយនឹងមិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបនោះទេ។ កញ្ចប់ពន្ធថ្មីនេះរំពឹងថា នឹងបង្កើនប្រាក់ចំណូល ៥ពាន់លានអេហ្ស៊ីបផោន ដែលជាទឹកប្រាក់មួយដ៏ចាំបាច់ដើម្បីជួយដល់ឱនភាពថវិកា និងរាប់រ៉ងផ្នែកខ្លះនៃថវិកាវិភាជន៍ទៅឱ្យកម្មវិធីសុវត្ថិភាពសង្គម និងប្រាក់សោធននិវត្តដែលនឹងចំណាយ ២៧០ពាន់លានអេហ្ស៊ីបផោន នៅក្នុងថវិកាសារពើពន្ធឆ្នាំ២០២៣-២០២៤។
គណបក្សឆ្វេងនិយម និងសេរីនិយមចំនួន ៦ រួមមាន គណបក្ស the Wafd គណបក្សសង្គមប្រជាធិបតេយ្យ គណបក្ស the Tagamoa គណបក្សកំណែទម្រង់ និងការអភិវឌ្ឍ គណបក្សយុត្តិធម៌ និងគណបក្ស Nour បានទាត់ចោលការធ្វើវសោធនកម្មច្បាប់ទាំងនេះ។ លោក Ayman Abul-Ela អ្នកនាំពាក្យគណបក្សសេរីនិយម គឺគណបក្សកំណែទម្រង់ និងការអភិវឌ្ឍបានថ្លែងថា “ការដំឡើងពន្ធនឹងមានផល ប៉ះពាល់អវិជ្ជមានដោយផ្ទាល់លើប្រាក់ចំណូល និងពលរដ្ឋក្រីក្រ។ ការដំឡើងពន្ធទាំងនេះក៏នឹងផ្ញើសារអវិជ្ជមានទៅពិភពលោកខាងក្រៅ និងដើរផ្ទុយទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគ និងការលើកកម្ពស់វិស័យទេសចរណ៍”៕
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.ahram.org.eg/News/501838.aspx
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម