logo logo
banner1
ការជំរុញសកម្មភាពសភា ដើម្បីសុខុមាលភាពរបស់មនុស្សវ័យ ១០-១៩ឆ្នាំ
 

ការជំរុញសកម្មភាពសភា ដើម្បីសុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ ( Adolescent) តាមរយៈសេច ក្តី​សម្រេចរបស់សហភាពអន្តរសភា (IPU)

        សន្និបាតលើកទី១៤៦ របស់សហភាពអន្តរសភា បានប្រព្រឹត្តិនៅដើមឆ្នាំ២០២៣ ក្នុងព្រះរាជាណាចក្របារ៉ែន។ ក្នុងអំឡុងពេលនៃ​មហាសន្និបាតនេះ វេទិកាសហភាពអន្តរសភាសម្រាប់សមាជិកសភាវ័យក្មេង (The IPUC Forum of Young Parliamentarians) បានជួប​ប្រជុំគ្នាដើម្បីពិនិត្យលើវឌ្ឍនភាពនៃការចូលរួមរបស់យុវជននៅក្នុងសភា ទាំងកម្រិតជាតិ និងសកល។ តាមការប៉ាន់ប្រមាណ ក្នុងចំណោម​ប្រជាជនទាំងអស់របស់ពិភពលោក ប្រជាជនវ័យក្រោម៣០ឆ្នាំ មានចំនួន៤៩% ក៏ប៉ុន្តែ មានសមាជិកសភាតែ២.៦%ប៉ុណ្ណោះ ដែលមានអាយុ​ក្រោម៣០ឆ្នាំ។

ឆ្លើយតបនឹងបញ្ហានេះ សហភាពអន្តរសភា បានចាត់វិធានការវិជ្ជមានជាច្រើន និងច្រើនទសវត្សរ៍មកហើយ ដើម្បីលើកកម្ពស់ការចូលរួមរបស់​យុវជនក្នុងសភា ជាពិសេសបន្ទាប់ពីការអនុម័តសេចក្តីសម្រេច ស្តីពីការចូលរួមរបស់យុវជន ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ(The Resolution on Youth Participa ton in Democratic Process) ក្នុងសន្និបាតលើកទី១២២ ឆ្នាំ២០១០។ កិច្ចខិតខំរបស់សហភាពអន្តរសភា រួមមាន¶ (១)កៀរគរការសន្យារបស់ប្រធានសភា និងសមាជិកសភា ឱ្យបង្កើនការគាំទ្រចំពោះការចូលរួមរបស់យុវជន និងការកសាងសមត្ថភាពយុវជន (២)ការពង្រឹងសមត្ថភាពសមាជិកសភាវ័យក្មេង ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ និងទំនាក់ទំនង។ សហភាពអន្តរសភា (៣)ក៏បានផ្តល់ផងដែរនូវឱកាស​ដល់​សភានានា ចែករំលែកបទពិសោធន៍របស់ពួកគេ អំពីការជំរុញការចូលរួមរបស់យុវជន តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបង្កើត​ផែនការ​យុទ្ធសាស្រ្តនៃកិច្ចប្រជុំយុវជន ការបង្កើតបណ្តាញសមាជិកសភាវ័យក្មេង ការ​បង្កើតកិច្ចប្រជុំនិងគណៈកម្មាធិការដើម្បី​លើកកម្ពស់ការ​ចូលរួម និងលើកកម្ពស់កូតាយុវជនជាដើម។ លើសពីនេះទៅទៀត ៥៦%នៃប្រទេសជាសមាជិកសហភាពអន្តរសភា​ បានរៀបចំនូវសភាយុវជន (Youth Parliament) ដើម្បីផ្តល់ការអប់រំអំពីកិច្ចការសភា ដល់ប្រជាពលរដ្ឋវ័យក្មេង។

យើងខ្ញុំ ដែលជាអ្នកស្ថិតក្នុងតួនាទីដឹកនាំរបស់សហភាពអន្តរសភា រួមជាមួយក្រុមប្រឹក្សាវេទិកាសមាជិកសភាវ័យក្មេង(The Board of the Forum of Young Parliamentarians) និងការិយាល័យ សមាជិកាសភា(The Bureaur of Women Parliamentarian) យល់ឃើញថា ការយល់​ដឹងប្រសើរជាងមុនអំពីតម្រូវការ និងមហិច្ឆតាយុវជន នឹងធ្វើឱ្យយើងអាចធានាថាបញ្ហាសំខាន់ៗ របស់មនុស្សវ័យ១0-១៩ឆ្នាំ និងរបស់យុវជន នឹងទទួលបានអាទិភាពក្នុងគោលនយោបាយ ផែនការអភិវឌ្ឍ និងគម្រោងថវិកាជាតិ។ ការយល់ដឹងប្រសើរជាងមុននេះ ក៏ជួយយើងផងដែរ ឱ្យធ្វើសកម្មភាពបានសកម្មជាងមុន ក្នុងការកៀរគរ ប្រជាពលរដ្ឋវ័យក្មេងចូលរួមក្នុងការសម្រេចចិត្តផ្នែកនយោបាយ លើបញ្ហាសំខាន់ៗពាក់ព័ន្ធ​ដល់ជីវភាពរបស់ពួកគេ ហើយទីបញ្ចប់ នឹងនាំឱ្យមាននូវភាពជាតំណាងច្រើនជាងមុនរបស់យុវជន ក្នុងវិស័យនយោបាយ។ កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ ត្រូវធ្វើឡើងជាលក្ខណៈប្រព័ន្ធលក្ខណៈនៃផ្តល់អំណាច និងត្រូវប្រកបដោយអត្ថន័យច្បាស់លាស់។ ការយល់ដឹងអំពីការពិតជាក់ស្តែង និងការបានស្តាប់នូវមហិច្ឆតារបស់ប្រជាពលរដ្ឋវ័យក្មេង គឺជាគន្លឹះនៃបេសកកម្មរបស់យើង ក្នុងសភា។

ឈរលើហេតុផលខាងលើនេះហើយ ដែលធ្វើឱ្យយើងកំពុងជ្រោមជ្រែង និងគាំទ្រយុទ្ធនាការ១.៨ពាន់លានប្រជាពលរដ្ឋវ័យក្មេង ដើម្បីការផ្លាស់ប្តូរ (1.8 Billion Young People for Change) ដែលជាយុទ្ធនាការរយៈពេលច្រើនឆ្នាំ រៀបចំឡើងដោយសម្ព័ន្ធភាពនៃភាពដៃគូសម្រាប់សុខភាពមាតា ទារក និងកុមារ(The Partnership for Maternal, Newborn, and Child Health: PMNCH)។ កាលពីប៉ុន្មានឆ្នាំមុននេះ PMNCH ដោយកិច្ច​សហ​ការពីអង្គការសុខភាពពិភពលោក និងដៃគូផ្សេងៗទៀតក្រោមឆត្រអង្គការសហប្រជាជាតិ និងវិទ្យាស្ថានស្រាវជ្រាវច្រើន បានបង្កើតនូវ​ការ​ឯកភាពគ្នាមួយ ចំពោះនិយមន័យ និងក្របខណ្ឌទស្សនទានថ្មីទូលំទូលាយជាមុន របស់ពាក្យថា សុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ (Adoles cent)។ ក្របខណ្ឌថ្មីនេះ គូសបញ្ជាក់អំពីប្រសិទ្ធភាពនៃអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ សុខុមាលភាព របស់មនុស្សវ័យ១0-១៩ឆ្នាំ។ អន្តរាគមន៍ទាំងនេះ បានសន្យាថា១ដុល្លារ នៃការវិនិយោគលើការថែរក្សាសុខភាពមនុស្សវ័យចន្លោះ១០-១៩ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍​១០ដង ផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច។ យុទ្ធនាការ១.៨ពាន់លានប្រជាពលរដ្ឋវ័យក្មេង ដើម្បីការផ្លាស់ប្តូរ ត្រូវបានអភិវឌ្ឍឡើង ដោយប្រជាពលរដ្ឋវ័យក្មេងសម្រាប់ប្រជាពលរដ្ឋវ័យក្មេង។ តាមរយៈយុទ្ធនាការនេះ ប្រជាពលរដ្ឋវ័យក្មេងចំនួន១លាននាក់ ទទួលបានវេទិកា (Platform) មួយដើម្បីបញ្ចេញទស្សនៈ ពាក់ព័ន្ធនឹងអ្វីដែលពួកគេត្រូវការបំផុតសម្រាប់សុខុមាលភាពរបស់ពួកគេ។ សំឡេងរបស់ពួកគេ នឹងត្រូវប្រើប្រាស់ជាគំនិតនៃការរៀបចំរបៀបវារៈពិភពលោក តាមរយៈការបង្កើតនូវរបៀបវារៈសកម្មភាពសម្រាប់មនុស្សវ័យ១០-១៩ឆ្នាំ (The Action Agenda for Adolescent) នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តមួយរបស់យុទ្ធនាការ​ ១.៨​ពាន់លានប្រជាពលរដ្ឋវ័យក្មេង ដើម្បីការផ្លាស់ប្តូរ។ កិច្ចប្រជុំថ្ងៃទី១១ -១២ ខែតុលា នេះនឹងធ្វើឡើងតាមបែបនិម្មិត ហើយកិច្ចប្រជុំនេះនឹងដើរ​តួនាទី​​​​ជាដំណាក់កាលដ៏សំខាន់ សម្រាប់ អ្នកតាក់តែងគោលនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាបង្ហាញអំពីការប្តេជ្ញាចិត្តរឹងមាំផ្នែកនយោ បាយ និងហិរញ្ញវត្ថុ សម្រាប់លើកម្ពុស់សុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ។ តើសមាជិកសភា មានតួនាទីដ៏សំខាន់អ្វីខ្លះ ដើម្បីធានានូវជោគជ័យ​របស់យុទ្ធនាការខាងលើ?(នៅមានអត្ថបទបន្ត…)

http://ព័ត៌មានពីសហភាពអន្តរសភា ២៨-០៥-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/voices/2023-05/urging-parliamentary-action-adolescent-well-being



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`