លោកស្រី valentina matviyenko ប្រធានសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី
សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ីបានប្រកាសនៅលើបណ្តាញសង្គមថា សមាជិកព្រឹទ្ធសភាបានអនុម័ត គាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពីការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធក្នុងអឺរ៉ុប (CFE)។ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានបញ្ជូនសេចក្តីព្រាង ច្បាប់មួយស្តីពីការដកខ្លួនចេញពីសន្ធិសញ្ញា CFE ទៅកាន់សភាជាន់ទាប។ សភាជាន់ទាបបានអនុម័ត គាំទ្រលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខាដំបូង ក្នុងឆ្នាំ១៩៩០ ដោយសមាជិកអង្គការណាតូ និងជា អតីតរដ្ឋសន្ធិសញ្ញាទីក្រុងវ៉ាសូវីទាំង៦ នៅពេលនោះ និងបានចូលជាធរមានក្នុងឆ្នាំ១៩៩២។ សន្ធិសញ្ញា នេះបានកំហិតលើប្រភេទយុទ្ធោបករណ៍សំខាន់ៗនៅក្នុងអឺរ៉ុប និងបំផ្លាញចោលអាវុធលើសពីតម្រូវការ។ ក្នុងឆ្នាំ១៩៩៩ ការធ្វើបច្ចុប្បន្នភាពលើសន្ធិសញ្ញាត្រូវបានចុះហត្ថលេខា ប៉ុន្តែផ្តល់សច្ចាប័នបានតែ ៤ ប្រទេសប៉ុណ្ណោះ រួមមាន រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន និងអ៊ុយក្រែន។ ក្នុងឆ្នាំ២០០៧ រុស្ស៊ីបានព្យួរ ការចូលរួមក្នុងសន្ធិសញ្ញា CFE រហូតដល់ប្រទេសសមាជិកអង្គការណាតូបានផ្តល់សច្ចាប័នលើកំណែ បច្ចុប្បន្នភាព…៕
https://menafn.com/1106309818/Russias-Upper-House-Supports-Denunciation-Of-European-Armed-Forces-Treaty
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម