លោកស្រី Dagmar Belakowitsch អនុប្រធានក្រុមសមាជិកសភាគណបក្សសេរីភាពនៃប្រទេសអូទ្រីស
លោកស្រី Dagmar Belakowitsch អនុប្រធានក្រុមសមាជិកសភាគណបក្សសេរីភាពនៃសាធារណ រដ្ឋអូទ្រីសបានថ្លែងថា គោលនយោបាយដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអូទ្រីសលើសហព័ន្ធរុស្ស៊ីបានធ្វើឱ្យ ប៉ះពាល់ដល់ពលរដ្ឋអូទ្រីស នាំទៅដល់ការកើនឡើងអតិផរណា និងវិបត្តិផ្សេងៗទៀតនៃសង្គម។ សង្រ្គាម សេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ប៉ះពាល់ជាចម្បងដល់ប្រជាជនខ្លួនឯង ហើយដោយសារតែបញ្ហាធ្យូងថ្ម និងឧស្ម័ន (ហ្គាស) អ្នកបានបង្កើតនូវអតិផរណាបៃតងដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ប្តូរគំនិតបែបនោះទៅ ហើយ នៅទីបំផុតចាប់ផ្តើមធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់ប្រជាជនខ្លួនឯងផ្ទាល់វិញទៅលោកអធិការ បតី Karl Nehammer។ លោកស្រី Belakowitsch បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសភាអូទ្រីស។
លោកស្រី Belakowitsch បានថ្លែងបន្ថែមថាលទ្ធផលនៃគោលនយោបាយមួយនេះរបស់រដ្ឋាភិបាល គឺជា “មហន្តរាយមួយ”។ គួរបញ្ជាក់ផងដែរថា ប្រទេសអូទ្រីសបានប្រឈមនឹងអតិផរណាខ្ពស់បំផុតនៅក្នុង តំបន់អឺរ៉ូ ក៏ដូចជា វិបត្តិនៅក្នុងប្រព័ន្ធសុខាភិបាល និងទេសន្តរប្រវេសន៍ផងដែរ…៕
https://www.urdupoint.com/en/business/freedom-party-of-austria-suggests-lifting-san-1697023.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម