logo logo
banner1
អនុប្រធានសភាបារាំង៖ ភាពជាដៃគូយុទ្ធសាស្រ្តអេមីរ៉ាតអារ៉ាប់រួម-បារាំង ត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងគោលដៅរួម
 

លោក Sébastien Chenu អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង

លោក Sébastien Chenu អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងបានសម្តែងនូវទំនុកចិត្តទាំង ស្រុងរបស់លោកថា អេមីរ៉ាតអារ៉ាប់រួមនឹងទទួល​ជោគជ័យក្នុងការធ្វើជាមា្ចស់ផ្ទះសន្និសីទស្តីពីបម្រែបម្រួល អាកាសធាតុ (COP28) នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោកបានសង្កត់ធ្ងន់ពីសារៈ​សំខាន់នៃការ បន្តកិច្ចសម្របសម្រួលរវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននុវគោលដៅនៃសន្និសីទស្តីពីបម្រែបម្រួល អាកាសធាតុឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ ដែលទីក្រុងប៉ារីសក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ មួយនេះពីមុនមកដែរ។

ដោយពណ៌នាពីចំណងទាក់ទងរវាងប្រទេសទាំងពីរថាជាទំនាក់ទំនងយូរអង្វែង និងជាយុទ្ធសាស្រ្ត នោះសមាជិកសភាបារាំងរូបនេះ បានកោត​សរសើរ​ដល់ចំណងទាក់ទងទ្វេភាគីរវាងប្រជាជាតិទាំងពីរ។ លោក Chenu ក៏ជាប្រធានក្រុមមិត្តភាពសភាអេមីរ៉ាត​អារ៉ាប់រួម-សាធារណរដ្ឋបារាំង​ផងដែរនោះ បានថ្លែង បន្ថែមថា បារាំង និងអេមីរ៉ាតអារ៉ាប់រួមមានភាពជាដៃគូយុទ្ធសាស្រ្តកសាងឡើងដោយផ្អែកលើការគោរព គ្នាទៅវិញទៅមក និងទស្សនៈរួមស្តីពីកិច្ចការតំបន់ និងសកល រួមទាំង បញ្ហាបម្រែបម្រួលអាកាសធាតុ ការ អភិវឌ្ឍ និងការបង្កើតសន្តិភាព និងសន្តិសុខសកល…៕

https://www.urdupoint.com/en/middle-east/uae-france-strategic-partnership-founded-on-m-1696595.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`