logo logo
banner1
អេមីរ៉ាតអារ៉ាប់រួម និងសហព័ន្ធរុស្ស៊ី ពិនិត្យមើលឡើងវិញ លើកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ
 

លោក Saqr Ghobash ប្រធានសភាអេមីរ៉ាតអារ៉ាប់រួម និងលោកស្រី Valentina Matvienko ប្រធានសភាជាន់ខ្ពស់រុស្ស៊ី

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ (សភាអេមីរ៉ាតអារ៉ាប់រួម) បានជួបពិភាក្សាការងារជាមួយលោកស្រី Valentina Mat vienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ (សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី) នៃការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។

លោក Ghobash បានសង្កត់ធ្ងន់ពីបំណងដ៏មុតស្រួចរបស់អេមីរ៉ាតអារ៉ាប់រួមក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ក្នុងវិស័យផ្សេងៗ និងបានកត់សម្គាល់ពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ។ លោក Ghobash បាន ថ្លែងបន្ថែមថា “ការបង្កើតគណៈកម្មាធិការមិត្តភាពសភាអេមីរ៉ាតអារ៉ាប់រួម-សហព័ន្ធរុស្ស៊ី ការចុះហត្ថលេខាលើ អនុស្សរណៈនៃ​ការយោគយល់គ្នា (MoU) និងកិច្ចសហប្រតិបត្តិការររវាងសភាអេមីរ៉ាតអារ៉ាប់រួម និងសភាជាន់ខ្ពស់រុស្ស៊ី ស្ថិតក្នុងចំណោម​ព្រឹត្តិការណ៍សំខាន់ៗ ក្នុងការអភិវឌ្ឍចំណងទាក់ទងសភារវាងប្រជាជាតិទាំងពីរ”។

សម្រាប់ភាគីរុស្ស៊ី លោកស្រី Mat vienko បានគូសបញ្ជាក់ពីភាពខ្លាំងក្លានៃចំណងទាក់ទងទ្វេភាគី និងចំណងទាក់ទងសភារវាងភាគីទាំងពីរ៖ “អេមីរ៉ាតអារ៉ាប់រួមគឺជាដៃគូមួយដ៏សំខាន់របស់រុស្ស៊ី នៅក្នុងពិភពអារ៉ាប់ ហើយប្រជាជាតិទាំងពីរស្វែងរកការពង្រឹងភាព​ជាដៃគូមួយនេះ​ឱ្យ​ស្របទៅនឹងផលប្រយោជន៍ រួមសម្រាប់ប្រទេសទាំងពីរ”។

ក្នុងជំនួបខាងលើ មានការចូលរួមពីគណៈប្រតិភូសភាអមដំណើរលោក Ghobash ក្នុងនោះក៏មានលោក Mohammed Ahmed Al Jaber ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អេមីរ៉ាតអារ៉ាប់រួមប្រចាំនៅសហព័ន្ធរុស្ស៊ីផងដែរ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៥-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/middle-east/uae-russian-federation-review-parliamentary-1696462.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`