logo logo
banner1
ប្រធានសភាកាតា ទទួលជួបគណៈប្រតិភូសភាចក្រភពអង់គ្លេស
 

គណៈប្រតិភូសភាចក្រភពអង់គ្លេស ចូលជួបពិភាក្សាការងារជាមួយប្រធានសភារដ្ឋកាតា

ឯកឧត្តម Hassan bin Abdullah Al Ghanem ប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភារដ្ឋកាតា) បានទទួល ជួបគណៈប្រតិភូមកពីសភាចក្រ​ភពអង់គ្លេស​ដឹកនាំដោយលោក Alon Kearns ប្រធានក្រុមមិត្តភាពសភា កាតា-ចក្រភពអង់គ្លេស។ គណៈប្រតិភូសភា កំពុងស្ថិតក្នុងប្រទេសកាតា ដើម្បីចូលរួម​ក្នុងវេទិកាសេដ្ឋកិច្ច កាតាលើកទី៣។ ក្នុងអំឡុងពេលនៃជំនួប លោកប្រធានក្រុមប្រឹក្សាស៊ូរ៉ាបានស្វាគមន៍ដល់គណៈប្រតិភូសភា និងបានសម្តែ​ង​នូវ​ការកោតសរសើរដល់ចំណងទាក់ទងសភារវាងប្រទេសទាំងពីរ។

គណៈប្រតិភូសភាបានកោតសរសើរដល់បទពិសោធរបស់រដ្ឋកាតា ក្នុងការលើកកម្ពស់ការចូលរួម និង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា​សូរ៉ា​ពាក់ព័ន្ធនឹងកិច្ចការនេះ។ ជំនួបខាងលើក៏បានពិភាក្សាផងដែរពី កិច្ចការមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការពង្រឹងចំណង​ទាក់ទងសភារវាងភាគីទាំងពីរ។ សមាជិកក្រុមប្រឹក្សាស៊ូរ៉ារដ្ឋកាតាមួយចំនួនបានចូលរួមក្នុងជំនួបខាងលើ…៕

https://thepeninsulaqatar.com/article/23/05/2023/speaker-of-shura-council-meets-uk-parliamentary-delegation



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`