លោកស្រី Margareta Söderfelt ប្រធានសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA)
លោកស្រី Margareta Söderfelt ប្រធានសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការ ក្នុងអឺរ៉ុប (OSCE-PA) បានថ្លែងថា លោកស្រីសង្ឃឹមថា សាធារណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋ អាម៉េនីនឹងអាចទទួលបានសន្តិភាព។ លោកស្រី Söderfelt បានកត់សម្គាល់ថា តំណាងពិសេសសម្រាប់ តំបន់ Caucasus ខាងត្បូង ១រូប ត្រូវបានតែងតាំងដើម្បីជំរុញទឹកចិត្តការទូតសភា ក៏ដូចជា ដើម្បីគាំទ្រ ស្ថិរភាព និងលើកកម្ពស់ជំនួបរវាងប្រទេសទាំងពីរ។
“យើងគឺជាអ្នកគាំទ្រសន្តិភាព”។ ក្នុងនាមជាប្រធាន OSCE PA លោកស្រីសូមប្រកាសថា សន្តិភាព គឺជាកិច្ចការសំខាន់បំផុត ហើយយើងកំពុងតែធ្វើការក្នុងទិសដៅនេះ។ សន្និសីទស្តីពី “តួនាទីសភាក្នុងការ លើកកម្ពស់សន្តិសុខ និងស្ថិរភាពតាមរយៈសេដ្ឋកិច្ចបៃតង ការសម្របសម្រួលគមនាគមន៍ និងការអភិវឌ្ឍ ប្រកបដោយចីរភាព” កំពុងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រោមការរៀបចំ រួមគ្នារវាងសភាអាស៊ែបៃហ្សង់ និងសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA)…៕
https://menafn.com/1106287918/Chair-Of-OSCE-PA-Hopes-That-Azerbaijan-And-Armenia-Achieve-Peace-Exclusive
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម