logo logo
banner1
ប្រធានសភាហ្សកហ្ស៊ី៖ ការដាក់ទណ្ឌកម្មលើរុស្ស៊ីនឹងប្រឈម នឹងគ្រោះថ្នាក់ដល់សន្តិសុខជាតិ
 

លោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ី

លោក Shalva Papuashvil ប្រធានសភាប្រទេសហ្សកហ្ស៊ីបានថ្លែងថា ការដាក់ទណ្ឌកម្មលើសហ ព័ន្ធរុស្ស៊ីពីរដ្ឋាភិបាលហ្សកហ្ស៊ី ចំពោះអំពើ​ឈ្លាន​ពានលើប្រទេសអ៊ុយក្រែននឹងនាំទៅដល់ “វិធានការសង សឹក” ដែលនៅទីបំផុតនឹងគំរាមកំហែងដល់សន្តិសុខជាតិ។ លោកថ្លែងបែបនេះ បន្ទាប់ពី​ថ្មីៗ​នេះមានការ អំពាវនាវពីគណប្រឆាំងឱ្យគណបក្សកាន់អំណាចដាក់ទណ្ឌកម្មលើវិមានក្រឹមឡាំង។ លោក Papuashvil បានថ្លែងថា សកម្មភាព​ណា​មួយពាក់ព័ន្ធនឹងការស្នើឡើងនូវការទាមទារទិដ្ឋាការ ការបិទព្រំដែន និងហាម ឃាត់ជើងហោះហើរ ស្មើនឹងការដាក់ទណ្ឌកម្ម និងធ្វើឱ្យចំណង​ទាក់ទងរវាងប្រទេសហ្សកហ្ស៊ីជាមួយរុស្ស៊ី កាន់តែតានតឹង។

លោក Papuashvil បានថ្លែងបន្តថា បើមានភាពតានតឹងមានន័យថា យើងកំពុងតែធ្លាក់ចូលទៅក្នុង ស្ថានភាពមួយដ៏គ្រោះថ្នាក់ហើយលទ្ធផល មិនអាចទាយទុកជាមុនបាន។ ដូច្នឹងនៅពេលដែលអ្នកដាក់ទណ្ឌ កម្ម ពិតណាស់ថាវានឹងមានទណ្ឌកម្មប្រឆាំងមកវិញ នឹងមានវិធានការសងសឹកវិញ ដែលនៅទីបំផុត   មានន័យថា វានឹងមានការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង និងសុខុមាលភាពសេដ្ឋកិច្ចរបស់ ប្រទេសយើង…៕

https://agenda.ge/en/news/2023/1988



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`