ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសអេហ្ស៊ីប និងប្រធានព្រឹទ្ធសភាអេហ្ស៊ីបយល់ស្របលើការបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី
រដ្ឋធានីគែរ៖ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ លោក Hong Jin-wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំទីក្រុងគែរ និងលោក Abdel Wahab Abdel Razek ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានយល់ស្របលើកិច្ចខិតខំប្រឹងប្រែងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ លោក Hong បានចូលជួបសម្តែងការគួរសមជាមួយលោក Abdel Wahab Abdel Razek ប្រធានព្រឹទ្ធសភាអេហ្ស៊ីប ដើម្បីថ្លែងសារលាគ្នាថា កិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរ គួរត្រូវបានបន្តថែរក្សាឱ្យបានស្ថិតស្ថេរ។
លោក Hong បានសម្តែងនូវការដឹងគុណលើកដំបូង របស់លោកដល់ប្រធានព្រឹទ្ធសភាអេហ្ស៊ីបចំពោះការគាំទ្ររបស់សភាអេហ្ស៊ីប ក្នុងអាណត្តិ ៣ ឆ្នាំ របស់លោក។ លោក Hong បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូល ដូចជា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២១, ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមករា ឆ្នាំ២០២២ និងការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីនៃប្រទេសទាំងពីរកាលពីខែកញ្ញា ឆ្នាំ២០២២ មិនអាចប្រព្រឹត្ត ទៅប្រកបដោយជោគជ័យឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសំណាក់សភាអេហ្ស៊ីប ដែលតំណាងឱ្យប្រជាពលរដ្ឋអេហ្ស៊ីបទាំងមូល។
លោក Hong បានទទូចថា ចាំបាច់ត្រូវមានទំនាក់ទំនងទ្វេភាគីឱ្យបានស្ថិតស្ថេរ ដែលអាចនឹងឈានទៅសម្រេច តាមរយៈការបន្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្រាប់កិច្ចការងាររបស់លោក លោក Abdel-Razek បានសង្កត់ធ្ងន់ថា លោក Hong បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីពាំនាំកម្រិតនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនេះ ជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន។
លោក Abdel-Razek បានសន្យាថា នឹងធ្វើកិច្ចការងាររបស់លោក ក្នុងការបន្តកិច្ចសហប្រតិបត្តិនេះនិងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ្នកបន្តវេនពីឯកអគ្គរដ្ឋទូត Hong ពាក់ព័ន្ធនឹងបញ្ហានានា រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូសភានៃប្រទេសទាំងពីរផងដែរ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៣-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.egypttoday.com/Article/1/124555/Korean-Ambassador-Speaker-of-Senate-agree-to-continue-striving-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម