logo logo
banner1
ប្រទេសក្រិក បោះឆ្នោតជ្រើសតាំងសមាជិកសភា
 

ប្រជាជនក្រិកប្រមាណ ៩.៨លាននាក់ មានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកសភា នាថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣

ស្ថានីយបោះឆ្នោតបានបើកនៅម៉ោង ៧៖០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ សម្រាប់ការ​បោះឆ្នោតសកលក្នុង​សាធារណរដ្ឋ​ក្រិក។ ក្នុងគ្រាដែលមានគណបក្សជាច្រើនប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោត ប៉ុន្តែគូប្រជែងសំខាន់មានតែពីរប៉ុណ្ណោះគឺរវាងលោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិកកាន់អំណាចបច្ចុប្ប​ន្ន និងគណបក្សនិយមកណ្តាល-ស្តាំរបស់លោក គឺគណបក្សប្រជាធិបតេយ្យថ្មី​ (ND) ទល់នឹង​គណបក្សប្រឆាំងឆ្វេងនិយម គឺគណបក្ស Syriza របស់លោក Alexis Tsipras ដែលជាអតីតនាយករដ្ឋមន្រ្តីក្រិក។

ដោយសារតែការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេ​ស មានន័យថា ការបោះឆ្នោតមួយនេះគឺ ទំនងជាមិនអាចរកបានអ្នកទទួលបានជ័យ​ជម្នះទាំងស្រុងនោះទេ ហើយការបោះឆ្នោតជាលើកទី២​ ទំនង ជានឹងកើតមានឡើង។ លោក Panos Koliastasis អ្នកវិភាគនយោបាយបានថ្លែងថា​គណបក្សដែលទទួលបានលំដាប់ទី១ ចាំបាច់ត្រូវទទួលបានសំឡេងឆ្នោតជាង ៤៥% ទើបអាចបង្កើតរដ្ឋបាលដែលមានគណបក្សតែមួយបាន ប៉ុន្តែ​នេះគឺជាអ្វីដែលទំនងជាពិបាកនឹងកើតមានឡើង។

គណបក្សឈ្នះឆ្នោតនឹងមានពេល ៣ថ្ងៃ ដើម្បីចរចាបង្កើតក្រុមចម្រុះមួយ ដែលធ្វើឱ្យការបោះឆ្នោតជុំទី២ទំនងជានឹងធ្វើឡើងនៅ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ មានគណបក្សសរុបចំនួន ៣២ កំពុងតែប្រកួតប្រជែងគ្នា បើទោះបីជា ការស្ទង់មតិមុនការបោះឆ្នោតបានរកឃើញថា មានតែ៦គណបក្សប៉ុណ្ណោះ ដែលមានឱកាសពិតប្រាកដទទួលបានសំឡេងឆ្នោតកម្រិតអប្បបរមា​ ៣%  ដើម្បីទទួលបានអាសនៈនៅ ក្នុងសភា ៣០០អាសនៈ។

ប្រទេសក្រិកបានរងនូវការប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃការរកទទួលទានចិញ្ចឹមជីវិត ដែលវិបត្តិមួយនេះ បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុង​យុទ្ធនាការនយោបាយឆ្ពោះទៅរកបោះឆ្នោតជ្រើសតាំងសមាជិកសភា។ ក្នុងពេលដែលគណបក្សនីមួយៗព្យាយាមទាក់ទាញ​អ្នកបោះឆ្នោត​ជាមួយ​នឹងការសន្យាពីការបង្កើត ការងារធ្វើ និងការទទួលបានប្រាក់កម្រៃប្រសើរជាងមុន។ មានប្រជាជនក្រិកជាង ៩.៨លាននាក់ មានសិទ្ធិបោះឆ្នោត ក្នុងការបោះឆ្នោតសកលនាថ្ងៃអាទិត្យ ដើម្បីជ្រើសតាំងសមាជិកសភា ៣០០រូប នៅក្នុងសភាតែមួយថ្នាក់សម្រាប់ ១អាណត្តិ ៤ឆ្នាំ។ អាយុបោះឆ្នោត​ត្រូវបានទម្លាក់មក ១៧ឆ្នាំ ជាលើកដំបូង ក្នុងគ្រាដែលប្រជាជនក្រិកដែលកំពុងតែរស់នៅឯបរទេស ក៏ត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតនៅក្នុង​ប្រទេស​ដែលពួកគេរស់នៅផងដែរ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២២-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4898010



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`