logo logo
banner1
ប្រធានសភារុស្ស៊ី ស្នើឱ្យហាមឃាត់រថយន្តដឹកទំនិញប៉ូឡូញ និងថា រដ្ឋាភិបាលទីក្រុងវ៉ាសូវី ជំពាក់ប្រាក់ទីក្រុងមូស្គូ រាប់រយពាន់លានដុល្លារ
 

លោក Vyacheslav Volodin ប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ី

កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ លោក Vyacheslav Volodin ប្រធានសភាឌូម៉ា ឬសភាជាន់ទាបសហព័ន្ធរុស្ស៊ី​បានចេញ​សេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យហាមឃាត់រថយន្តដឹកទំនិញ ប៉ូឡូញឆ្លងកាត់ទឹកដីរុស្ស៊ី និងឱ្យប៉ូឡូញផ្តល់​សំណងហិរញ្ញវត្ថុដល់​រដ្ឋាភិបាល​ទីក្រុងមូស្គូចំពោះអ្វីដែល លោកបានថ្លែងថាជា ការកសាងឡើងវិញប្រទេសអឺរ៉ុបខាងកើតមួយនេះរបស់សហភាពសូវៀត​ ក្រោយសង្រ្គាមលោក​លើកទី២។ ប៉ូឡូញចាំបាច់ត្រូវតែទទួលទណ្ឌកម្មចំពោះការក្បត់នឹងការចងចាំជាប្រវត្តិ សាស្រ្តនៃការរំដោះប្រទេសមួយនេះ របស់សហភាពសូវៀត ចេញពីរបបណាហ្ស៊ីអាល្លឺម៉ង់ ជាមួយនឹងសកម្ម ភាពអរិយភាពជាបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។

លោក Volodin បានថ្លែងថា​ រដ្ឋាភិបាលទីក្រុងវ៉ាសូវីគួរតែបង់ប្រាក់ឱ្យរុស្ស៊ីជាង ៧៥០ពាន់លានដុល្លារ ជាសំណងចំពោះការវិនិយោគរបស់សូវៀត នៅក្នុងប្រទេសនេះ ក្រោយសង្រ្គាមលោកលើកទី២។ ប៉ូឡូញ គួរតែប្រគល់ទឹកដីដែលខ្លួនទទួលបានក្រោយសង្រ្គាមលោកត្រឡប់មកវិញ។ ភ្លាមៗ​នេះ​នៅមិនទាន់មាន ប្រតិកម្មតបពីរដ្ឋាភិបាលទីក្រុងវ៉ាសូវី ចំពោះការអត្ថាធិប្បាយរបស់លោក Volodin នៅឡើយទេ…៕

https://www.marketscreener.com/quote/currency/US-DOLLAR-RUSSIAN-ROUBL-2370597/news/Russian-parliament-chief-proposes-Polish-truck-ban-says-Warsaw-owes-Moscow-billions-43908435/?countview=0



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`