logo logo
banner1
ប្រធានសភាហ្សកហ្ស៊ី ៖ អ្នកស្ម័គ្រចិត្តប្រយុទ្ធជនជាតិហ្សកហ្ស៊ី ៣នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន
 

អ្នកស្មគ្រចិត្តប្រយុទ្ធ ជួយអ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ី ជាង ២០,០០០នាក់ មកពី ៥២ប្រទេសជុំវិញពិភពលោក

លោក Shalva Papuashvili ប្រធានសភានៃសាធារណរដ្ឋហ្សកហ្ស៊ីបានថ្លែងថា អ្នកស្ម័គ្រចិត្តប្រយុទ្ធ ជនជាតិហ្សកហ្ស៊ី ចំនួន ៣នាក់ ត្រូវបានសម្រាប់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលពួកគេកំពុងតែ ប្រយុទ្ធជួយអ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ី។ លោកបានកត់សម្គាល់ថា “ជាអកុសល សង្រ្គាមនៅតែបន្ត ហើយ ចំនួនមនុស្សស្លាប់កំពុងកើនឡើង។ ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី បានសម្លាប់អ្នកស្ម័គ្រចិត្ត ប្រយុទ្ធហ្សកហ្ស៊ីចំនួន ៣នាក់”។
លោកសូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកទាំងបីរូប។ ដោយអះអាង ជាថ្មីពីសាមគ្គីភាពរបស់ហ្សកហ្ស៊ីជាមួយអ៊ុយក្រែន លោក Papuashvili បានថ្លែងបន្ថែមថា¬¬¬-“ការគាំទ្ររបស់ យើងចំពោះប្រជាជនអ៊ុយ គឺឥតប្រែប្រួល មិត្តភាពរបស់យើង គឺមានអាយុកាលរាប់សតវត្សរ៍ ហើយលោក ជឿថា វានឹងកាន់តែខ្លាំងឡើងថែមទៀត”។ លោក Dmytro Kuleba រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន បានថ្លែងកាលពីសប្តាហ៍មុនថា អ្នកស្ម័គ្រចិត្តមកពី ៥២ប្រទេស ជុំវិញពិភពលោកបានមកដល់ប្រទេស អ៊ុយក្រែន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី៕

https://www.aa.com.tr/en/russia-ukraine-war/3-georgian-volunteer-fighters-killed-in-ukraine-says-georgias-parliament-head/2540384



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`