លោក Tran Thanh Man ទទួលស្វាគមន៍លោក Gerardo Hernandez Nordelo
កាលពីថ្ងៃពុធ ទី១៧ ឧសភា ឆ្នាំ២០២៣ លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារនៅរដ្ឋធានីហាណូយជាមួយគណៈប្រតិភូនៃគណៈកម្មាធិការការពារបដិវត្តន៍គុយបា (CDR) ដែលដឹកនាំដោយលោក Gerardo Hernandez Nordelo អ្នកសម្របសម្រួលជាតិនៃសាធារណរដ្ឋគុយបា ។
ដោយអះអាងថា វៀតណាមជានិច្ចកាលដើរតាមស្ថានភាពរបស់គុយបាយ៉ាងជិតស្និទ្ធ លោក Man បាន សម្តែងការអាណិតអាសូរចំពោះការលំបាក និងបញ្ហាប្រឈមដែលបងប្អូនជនរួមជាតិគុយបាកំពុងជួបប្រទះ។ លោក Man មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តគុយបា (PCC) ប្រជា ជនគុយបាដែលជាបងប្អូននឹងជម្នះរាល់ការលំបាក រក្សាស្ថិរភាពនយោបាយ និងសង្គម ហើយបន្តជាមួយនឹងគំរូបច្ចុប្បន្នកម្មសេដ្ឋកិច្ចសង្គម ដែលសម្រេចបានលទ្ធផលសំខាន់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោក Man បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រួមគ្នារវាងរណសិរ្សមាតុភូមិវៀតណាម និង CDR ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងគុយបា តាមរយៈការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដំណាក់ កាល ២០១២-២០២២ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៣-២០២៨ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៦ ឧសភា។ លោក Man ក៏បានស្នើឱ្យរណសិរ្សមាតុភូមិវៀតណាម និង CDR អនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោក Nordelo ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋគុយបា បានមានប្រសាសន៍ថា សមិទ្ធផលជាក់លាក់ និងពិតប្រាកដនៅក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់លោកនឹងរួមចំណែករឹត បន្តឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស សាមគ្គីភាពជាបងប្អូន កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋ ព្រមទាំងប្រជាជនគុយបា និងវៀតណាម។ លោក Nordelo បានមានប្រសាសន៍ថា ប្រជាជនគុយបាកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ភាគីទាំងពីរអាចរៀនពីគ្នាទៅវិញ ទៅមកក្នុងវិស័យផ្សេងៗ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-vice-chairman-welcomes-cdr-delegation-of-cuba/253220.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម