logo logo
banner1
ប្រធានាធិបតីអេក្វាទ័រ ប្រកាសរំលាយរដ្ឋសភា និងអំពាវនាវឱ្យមានការបោះឆ្នោត ក្នុងអំឡុងពេលការកាត់ក្តីចោទប្រកាន់រូបលោក
 

លោក Guillermo Lasso ប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាទ័រ

កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ​លោក Guillermo Lasso ប្រធានាធិបតីអេក្វាទ័រ បានប្រកាស រំលាយរដ្ឋសភានៃសាធារណរដ្ឋអេក្វាទ័រ ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតថ្មី មួយថ្ងៃបន្ទាប់ពីការកាត់ក្តីចោទ ប្រកាន់លើរូបលោកបានចាប់ផ្តើម។ លោក Lasso ក៏នឹងគ្រប់គ្រងដោយ​ក្រឹត្យសម្រាប់បញ្ហាសេដ្ឋកិច្ច ក្រោមការត្រួតពិនិត្យដោយតុលាការធម្មនុញ្ញអេក្វាទ័រ រហូតដល់ការបោះឆ្នោតសភា និងប្រធានាធិបតីនាពេលខាងមុខ។ អគ្គ លេខាធិការដ្ឋានទំនាក់ទំនងប្រធានាធិបតីបានឱ្យដឹងថា លោក Lasso បានប្រកាសរំលាយសភាក្រោមមាត្រា ១៤៨ នៃរដ្ឋធម្មនុញ្ញអេក្វាទ័រ ដែល​បានចែងថា “ប្រធានាធិបតីនៃសាធារណរដ្ឋអាចរំលាយរដ្ឋសភាបាន…ក្នុង ករណីវិបត្តិនយោបាយធ្ងន់ធ្ងរ និងចលាចលក្នុងស្រុក”។ ខុទ្ទកាល័យរបស់​លោក Lasso អះអាងថា ទង្វើរបស់លោក Lasso គឺ “ស្រមតាមលទ្ធិប្រជាធិបតេយ្យ” និង “រដ្ឋធម្មនុញ្ញ” ពីព្រោះ “វាផ្តល់ឱ្យប្រជាជនអេក្វាទ័រវិញ​នូវអំណាច ក្នុងការសម្រេចចិត្តពីអនាគតរបស់ពួកគេនៅក្នុងការបោះឆ្នោតបន្ទាប់”….៕

https://www.jurist.org/news/2023/05/ecuador-president-dissolves-national-assembly-calls-elections-during-own-impeachment-trial/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`