គណៈប្រតិភូក្រុមមិត្តភាពសភាអ៊ីតាលី-អាស៊ែបៃហ្សង់ ជួបពិភាក្សាការងារជាមួយសមាជិកសភាអាស៊ែបៃហ្សង់
លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានទទួលជួបលោក Marco Scurria សមាជិកព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពអន្តរសភាអ៊ីតាលី-អាស៊ែបៃហ្សង់ និងជាលេខា ធិការគណៈកម្មការគោលនយោបាយសហភាពអឺរ៉ុបនៅក្នុងព្រឹទ្ធសភាអ៊ីតាលី និងគណៈប្រតិភូ។ លោកស្រី Gafarova បានថ្លែងថា លោកស្រីរីករាយស្វាគមន៍គណៈប្រតិភូមកកាន់សភាអាស៊ែបៃហ្សង់។
លោកស្រី Gafarova បានថ្លែងបន្តថា ចំណងទាក់ទងរវាងអាស៊ែបៃហ្សង់ និងអ៊ីតាលីដែលជាមិត្តភក្តិ និងជាដៃគូដែលចំណងទាក់ទងការទូតប្រទេសទាំងពីរបានឈានដល់គំរប់ខួប ៣០ឆ្នាំ កាលពីឆ្នាំ២០២២នោះ បានឈានឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យចំណងទាក់ទងកាន់តែស៊ីជម្រៅថែម ទៀត។ កិច្ចសហប្រតិបត្តិការអន្តរសភារបស់យើងក៏មានវឌ្ឍនភាពផងដែរ លោកស្រីបានលើកឡើងពីទស្សនកិច្ចផ្លូវការរបស់លោកស្រីទៅកាន់ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២១ ដែលជាទស្សនកិច្ចមួយប្រកប ដោយផ្លែផ្កា។ ក្រុមមិត្តភាពមានភាពសកម្មនៅក្នុងសភាទាំងពីរ។ កិច្ចសន្ទនាដ៏ស្មោះសរវាងសភានៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអង្គការអន្តរសភា ដូចជា សន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប (PACE) អង្គការ NATO និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) ជាដើម។
លោកស្រី Gafarova បានថ្លែងប្រាប់ដល់ភាគីអ៊ីតាលីដែលជាភ្ញៀវ ពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ និងពីការស្តាហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយលើដែនដីដែលរំដោះបាន (ក្នុងជម្លោះជាមួយអាម៉េនី) ហើយក្រុមហ៊ុនអ៊ីតាលីបានសកម្មក្នុងការចូលរួមក្នុងដំណើរការស្តា។ សម្រាប់ភាគីអ៊ីតាលី លោក Scurria បានថ្លែងថា លោកមានក្តីសោមនស្សជាមួយនឹងដំណើរទស្សនកិច្ចមកកាន់អាស៊ែបៃហ្សង់ និងការទទួល បដិសណ្ឋារកិច្ចដ៏គាប់ប្រសើរដល់លោក។ លោក Scurria បានអបអរសាទរដល់ភាគីអាស៊ែបៃហ្សង់ដែលបានរៀបចំ និងការប្រព្រឹត្តទៅយ៉ាងល្អនៃសម័យប្រជុំសភាពិសេស ជាកិត្តិយសដល់ខួបទី១០០ឆ្នាំ របស់ មហាបុរសរដ្ឋ និងជាអ្នកនយោបាយអាស៊ែបៃហ្សង់ លោក Heydar Aliyev។
លោក Scurria បានថ្លែងបន្តថា អ៊ីតាលីមានបំណងដ៏មុតស្រួចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ែបៃហ្សង់។ លោកប្រធានក្រុមមិត្តភាពអន្តរសភាអ៊ីតាលី-អាស៊ែបៃហ្សង់រូបនេះក៏បានកោត សរសើរដល់អន្តរកម្មក្នុងគ្រាបច្ចុប្បន្នផងដែរ ការតភ្ជាប់អន្តរសភាប្រកបដោយផ្លែផ្ការបស់យើងទាំងពីរបង្កើតបាននូវធាតុផ្សំដ៏សំខាន់នៃអន្តរកម្ម ជាទូទៅមួយ ក្នុងទស្សនៈគំនិតរបស់សមាជិកសភាអ៊ីតាលី៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.az/news/chair-of-azerbaijani-parliament-meets-with-members-of-italy-azerbaijan-inter-parliamentary-friendship-group
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម