logo logo
banner1
សភាអេស្តូនី អំពាវនាវឱ្យគាំទ្រអ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ
 

រូបភាពក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋអេស្តូនី

សភានៃសាធារណរដ្ឋអេស្តូនី បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឱ្យគាំទ្រប្រទេសអ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ និងដំណើរការលើនីតិវិធីកិច្ចខិតខំប្រែង​របស់អ៊ុយក្រែន ដើម្បីទទួលបាន សមាជិកភាព។ អេស្តូនី រួមជាមួយនឹងរដ្ឋក្នុងតំបន់បាល់ទិកដទៃទៀតតែងបានបង្ហាញនូវការគាំទ្ររបស់ ខ្លួនចំពោះការចូលក្នុងអង្គការណាតូ​របស់អ៊ុយក្រែន និងបានពិចារណាពីភាពចាំបាច់ក្នុងការចាត់វិធានការ ដ៏ម៉ឺងម៉ាត់សម្រាប់ការចូលជាសមាជិកអង្គការរបស់អ៊ុយក្រែន នៅឯជំនួបកំពូលអង្គការណាតូដែលនឹងធ្វើ ឡើងនៅក្នុងរដ្ឋធានីវីលនីញូស ប្រទេសលីទុអានី ថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ដដែលបានកត់សម្គាល់ថា ជោគជ័យរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកអង្គ​ការ ណាតូ គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាសណ្តាប់ធ្នាប់ពិភព​លោក​ដោយផ្អែកលើច្បាប់។ សភាអេស្តូនី ជឿថា ជំនួបកំពូលទីក្រុងវីលនីញូសគួរតែសម្រេចបាននូវវិធានការដ៏រឹងមាំ និងច្បាស់លាស់មួយ ដើម្បីធ្វើ សមាហរណកម្មអ៊ុយក្រែន​យ៉ាង​លឿនរហ័សចូលអង្គការណាតូ និងបញ្ជូនលិខិតអញ្ជើញរដ្ឋាភិបាលទីក្រុង កៀវ ចូលក្នុងកងទ័ពសម្ព័ន្ធមិត្តមួយនេះ…៕

https://www.urdupoint.com/en/world/estonian-parliament-calls-for-support-for-ukr-1693405.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`