លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងលោក Vyacheslav Volodin ប្រធានសភាឌូម៉ា
គេហទំព័រសភារុស្ស៊ីបានសេចក្តីថ្លែងការណ៍មួយថា សភាឌូម៉ា ឬសភាជាន់ទាបសហព័ន្ធរុស្ស៊ីបាន ចាកចេញជាផ្លូវការពីសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធក្នុងអឺរ៉ុប (CFE)។ លោក Vyacheslav Volodin ប្រធានសភាឌូម៉ាបានថ្លែងថា សមាជិកសភាឌូម៉ា ដឹកនាំដោយផលប្រយោជន៍របស់ពលរដ្ឋយើងបាន សម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធក្នុងអឺរ៉ុប ដើម្បីធានាសន្តិសុខដល់របស់សហ ព័ន្ធរុស្ស៊ី។ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានផ្តួចផ្តើមគំនិតបញ្ជូនសេចក្តីព្រាងច្បាប់មួយទៅកាន់សភាឌូម៉ាស្តីពីការដកខ្លួនចេញពីសន្ធិសញ្ញាខាងលើ កាលពីថ្ងៃពុធទី១០ ខែឧសភា ឆ្នាំ២០២៣។
ឯកសារដែលស្នើឡើងដោយមេដឹកនាំរុស្ស៊ីរូបនេះបានថ្លែងថា សន្ធិសញ្ញាមួយនេះ ក្នុងពេលបច្ចុប្បន្ន បានក្លាយទៅជាហួសសម័យ និងលែងពាក់ព័ន្ធ ដោយហេតុថាការប្រែប្រួលជាសកលក្នុងទ្រង់ទ្រាយធំ បានកើតមានឡើងដោយសារតែការពង្រីកខ្លួនរបស់អង្គការណាតូ។ លោក Vyacheslav Volodin បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល បានចិញ្ចឹមចិត្តជាមួយនឹងគំនិតនៃ ការកសាងនូវពិភពលោកមួយដែលមានអំណាចតែម្នាក់ឯង និង ការពង្រីកខ្លួនរបស់អង្គការណាតូទៅកាន់ទិសខាងកើតបានបំផ្លាញនូវប្រព័ន្ធសន្តិសុខសកល…៕
https://menafn.com/1106258362/Russias-Parliament-Denounces-European-Armed-Forces-Treaty
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម