logo logo
banner1
បេឡារុស-រុស្ស៊ី ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការអន្តរសភា
 

រូបទង់ជាតិតំណាងសាធារណរដ្ឋបេឡារុស និងសហព័ន្ធរុស្ស៊ី

ជំនួបរវាងលោក Sergei Aleinik រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋបេឡារុស និងលោក Vya cheslav Volodin ប្រធានសភាឌូម៉ា (សភាជាន់ទាបសហព័ន្ធរុស្ស៊ី) បានធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែ ឧសភា ឆ្នាំ២០២៣។  ភាគីទាំងពីរ បានពិភាក្សាគ្នាពីការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការអន្តរសភា រួមទាំងក្នុងក្របខ័ណ្ឌសន្និបាត​សភា​រដ្ឋសហភាពបេឡារុស និងរុស្ស៊ី សន្និបាតសភាអង្គការស​ន្ធិសញ្ញាសន្តិសុខ សមូហភាព(CSTO-PA)  និងអង្គការដទៃៗទៀត និងការងារស្តីពីសុខដុមនីយកម្ម និងការកែ​សម្រួលច្បាប់ នៃប្រទេសទាំងពីរ។

លោក Volodin បានសង្កត់ធ្ងន់ថា ការងារជាអាទិភាពរបស់សមាជិកសភា គឺផ្តល់នូវការគាំទ្រផ្នែក តាក់តែងច្បាប់សម្រាប់ការសម្រេចចិត្តនៅកម្រិតលោកប្រធានាធិបតី Aleksandr Lukashenko និងលោក Vladimir Putin និងដើម្បីអនុវត្តកម្មវិធីសមាហរណកម្មទាំង ២៨ របស់រដ្ឋសហភាព។ លោក Aleinik និងលោក Volodin ក៏ពិភាក្សាគ្នាផងដែរពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា CSTO-PA ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣…៕

https://eng.belta.by/politics/view/belarus-russia-inter-parliamentary-cooperation-discussed-158784-2023/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`