logo logo
banner1
កាហ្សាក់ស្ថាន និងបែលហ្ស៊ិក មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការសភា
 

សមាជិកសភាកាហ្សាក់ស្ថាន និងគណៈប្រតិភូសមាជិកសភាបែលហ្ស៊ិកជួបពិភាក្សាការងារ

រដ្ឋធានីអាស្តាណា៖ លោក Maulen Ashimbayev ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូសមាជិកសភា​នៃ​ព្រះរាជាណចក្របែលហ្ស៊ិក ដឹកនាំដោយលោក  Tim Van denput  ប្រធានក្រុមមិត្តភាពសភាបែលហ្ស៊ិក-កាហ្សាក់ស្ថាន។

ក្នុងអំឡុងពេលនៃជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីទស្សនវិស័យនៃការពង្រឹងកិច្ចសហប្រតិ  បត្តិការទ្វេភាគី និងអន្តរកម្មអន្តរសភាបន្ថែមទៀត។ ស្វាគមន៍គណៈ​ប្រតិភូសមាជិកសភាបែលហ្ស៊ិកនៅក្នុងរដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន លោក Ashimbayev បានកត់សម្គាល់ថា បែលហ្ស៊ិកគឺជាដៃគូនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់​របស់កាហ្សាក់ស្ថាននៅក្នុងសហភាពអឺរ៉ុប។ លោកបានបន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងអន្តរកម្មនៅឯកម្រិតអន្តរសភា រួមទាំង ក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ។ យើងមានបំណងដ៏មុតស្រួចក្នុងការអភិវឌ្ឍចំណងទាក់ទងអន្តរសភា ដូចដែលក្រុមមិត្តភាពសភាបានប្រតិបត្តិការយ៉ាងជោគជ័យនៅកម្រិតសភានៃប្រទេសទាំងពីរ។ ក្រុមនេះតំណាងនូវយន្តការដ៏សំខាន់មួយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិរបស់យើង។

លោក Ashimbayev បានថ្លែងបន្តថា សមាជិកសភាកាហ្សាក់ស្ថានក៏មានចំណាប់អារម្មណ៍ផងដែរក្នុងកិច្ចសហប្រតិបត្តិការជាមួយសហសេវិកបែលហ្ស៊ិក នៅឯវេទិកា​របស់​សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA) និងសហភាពអន្តរសភា (IPU)។ លោកប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថានរូបនេះ​ក៏បាន​ផ្តល់ព័ត៌មានជូនដល់គណៈ​ប្រតិភូសមាជិកសភាបែលហ្ស៊ិកពីការអនុវត្តកំណែ ទម្រង់នៅក្នុងប្រទេសកាហ្សាក់ស្ថានក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ លើសពីនេះ ទៀត ភាគីទាំងពីរក៏បានលើកឡើងទាក់ទងនឹងរបៀវារៈបញ្ហាក្នុងតំបន់ និងអន្តរជាតិផងដែរ។

សម្រាប់ភាគីបែលហ្ស៊ិក លោក Vandenput បានកត់សម្គាល់ពីប្រសិទ្ធភាពនៃការប្រែប្រួលនយោ បាយដែលកើតមានឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន ក៏ដូចជាកិច្ចសហ​ប្រតិបត្តិការរបស់កាហ្សាក់ស្ថានជាមួយអង្គការអន្តរជាតិ។ លោក Vandenput បានបង្ហាញនូវចំណាប់អារម្មណ៍របស់បែលហ្ស៊ិកក្នុងការ អភិវឌ្ឍគម្រោងវិនិយោគដឹកជញ្ជូន  និងភស្តុភារកម្ម  ក៏ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៧-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.inform.kz/en/kazakhstan-belgium-keen-to-strengthen-inter-parliamentary-cooperation_a4067731



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`