កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់សហព័ន្ធរុស្ស៊ី (សភាឌូម៉ា) បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ត្រូវតែបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងការបញ្ជូនទាហានស៊ីឈ្នួលទៅប្រទេសអ៊ុយក្រែន ។
លោក Volodin បានបង្ហោះសារនៅលើបណ្តាញសង្គមតេឡេក្រាមថា “អាវុធ និងគ្រាប់រំសេវត្រូវបានផ្គត់ផ្គង់ដោយបណ្តាប្រទេសនៅក្នុងអង្គការណាតូ ។ ទាហានស៊ីឈ្នួលដែលបំពេញជួរនៃកងវរសេនាតូចជាតិនិយម (អ៊ុយក្រែន) ត្រូវបានជ្រើសរើសនៅក្នុងប្រទេសនៃសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំរបស់ពួកគេ” ។ លោកប្រធានសភាឌូម៉ាបានសរសេររៀបរាប់ទៀតថា “ដូច្នេះនៅពេលដែល (ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងសហការីរបស់អង្គការណាតូអំពាវនាវឱ្យមានសន្តិភាព នោះពួកគេត្រូវតែចាប់ផ្តើមពីខ្លួនពួកគេជាមុនសិន ។ វាជាកំហុសរបស់ពួកគេដែលការដោះស្រាយស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយការដាក់ពង្រាយយោធា និងការបំផ្លិចបំផ្លាញដែលកំពុងត្រូវបានពន្យារពេល” ។
លោក Vyacheslav Volodin បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចចង់បានសន្តិភាព ពួកគេគួរតែផ្តល់មូលនិធិមិនមែនសម្រាប់ការផ្គត់ផ្គង់យោធា ប៉ុន្តែជាជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន ៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៣-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220319/dea250bbbead4e25903ae3d662ba2449/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម