លោក You Si-kun (游錫堃) ប្រធានសភានីតិប្បញ្ញត្តិនៃដែនកោះតៃវ៉ាន់
យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក You Si-kun (游錫堃) ប្រធានសភានីតិប្បញ្ញត្តិនៃដែនកោះតៃវ៉ាន់ បានជួបសន្ទនាការងារជាមួយសមាជិកនៃគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរ។
សារព័ត៌មាន CNA បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញចាកចេញពីការិយាល័យរបស់លោក Kevin McCarthy ប្រធានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានី Washington DC ប៉ុន្តែព័ត៌មានត្រូវបាន បញ្ជាក់ក្រោយមកថា ក្រុមគណៈប្រតិភូបានជួបសន្ទនាការងារជាមួយសមាជិកគណៈកម្មាធិការទទួលបន្ទុក កិច្ចការប្រទេសចិន ដែលមិនមែនជាលោក McCarthy ទេ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតលើរបៀប ដែលសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់អាចបង្កើនទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ច សហប្រតិបត្តិការសន្តិសុខ ក៏ដូចជារបៀបដែលសភាសហរដ្ឋអាមេរិកអាចជួយកោះតៃវ៉ាន់ក្នុងការប្រឆាំងនឹងការឈ្លានពានពីបក្សកុម្មុយនិស្តចិន។ ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា គណៈកម្មាធិការ មាន កិត្តិយសក្នុងការទទួលស្វាគមន៍ចំពោះគណៈប្រតិភូសភាតៃវ៉ាន់។ គណៈកម្មាធិការបាននិយាយថា ការទប់ ស្កាត់ការឈ្លានពានរបស់ប្រទេសចិនមកលើកោះតៃវ៉ាន់ គឺជាការងារចាំបាច់ដោយពួកគេបន្ថែមថា សហរដ្ឋ អាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ និងសម្ព័ន្ធមិត្តក្នុងតំបន់ផ្សេងទៀត ដើម្បីធានាសន្តិភាព និងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។
លោក You ធ្លាប់ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសេរីភាពសាសនាអន្តរជាតិ។ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា លោក You ក៏បានចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅវិទ្យាស្ថាន Hudson ដែលជាកន្លែងដែលលោកបានពិភាក្សាអំពីការការពារលទ្ធិប្រជាធិបតេយ្យជាមួយ អ្នកសរសេរអត្ថបទរបស់ Washington Post លោក Josh Rogin និងមេធាវី Uyghur Nury Turkel ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៧-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4893151
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម