logo logo
banner1
ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យកែសម្រួលប្រព័ន្ធអភិបាលកិច្ច
 

ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យកែសម្រួលប្រព័ន្ធអភិបាលកិច្ច

សារព័ត៌មាន MENAFN៖ នៅក្នុងជំនួបមួយក្នុងរដ្ឋធានីតេហេរ៉ង់ លោក Mohammad Bagher Qalibaf ប្រធានសភាអ៊ីរ៉ង់ បានគូសបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ត្រូវកែសម្រួល​ប្រព័ន្ធអភិបាលកិច្ច ស្របតាមសេចក្តីប្រកាស ជាយុទ្ធសាស្ត្ររបស់លោក Ayatollah Seyed Ali Khamenei ប្រមុខដឹកនាំបដិវត្តន៍ឥស្លាម។ លោក Qalibaf បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនៅក្នុងសណ្តាប់ធ្នាប់ពិភពលោក នឹងកើតមានឡើង ហើយប្រទេសអ៊ីរ៉ង់ ត្រូវតែពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន ទាំងក្នុងក្របខ័ណ្ឌតំបន់ និង​អនុ្តរជាតិ។ ដើម្បីសម្រេចនូវ គោលដៅនេះ អ៊ីរ៉ង់ត្រូវតែមានផែនទីបង្ហាញផ្លូវច្បាស់លាស់ និងផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនលើវិស័យ ជាច្រើន ដូចជា សេដ្ឋកិច្ច នយោបាយ​ ការពារជាតិ និងសន្តិសុខជាតិ ផ្តោតលើជំហានទី២នៃបដិវត្តន៍នេះ៕

https://menafn.com/1106242985/Iranian-Parliament-Speaker-calls-for-governance-system-overhaul



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`