
ប្រធានសភាប្រជាជនចិនសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ារ៉ុក
រដ្ឋធានីរ៉ាបា៖ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនបានសន្យាក្នុងអំឡុងពេលទស្សនកិច្ចនៅព្រះរាជាចក្រម៉ារ៉ុកថា លោក នឹងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រម៉ារ៉ុក និងលើកកម្ពស់ការផ្លាស់ប្តូរសភា រវាងប្រទេសទាំងពីរ។ តបតាមការអញ្ជើញរបស់លោក Rachid Talbi Alami ប្រធានសភាតំណាងម៉ារ៉ុក លោក Zhao បានធ្វើទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ និងពិភាក្សាការងារជាមួយលោក Alami, លោក Aziz Akhannouch នាយករដ្ឋមន្ត្រីម៉ារ៉ុក និងលោក Mohamed Hanine អនុប្រធានទី១ ព្រឹទ្ធសភាម៉ារ៉ុក។
នៅក្នុងជំនួបជាមួយលោក Akhannouch នោះ, លោក Zhao បានថ្លែងថា ក្រោមមាគ៌ាដឹកនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានាធិបតីចិន និងព្រះមហាក្សត្រព្រះបាទ Mohammed VI នៃព្រះរាជាណាចក្រម៉ារ៉ុក, ទំនាក់ទំនងចិន-ម៉ារ៉ុក ត្រូវបានអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈេរ និងឆាប់រហ័រមិនធ្លាប់មានពីមុនមក។ លោកប្រធាន Zhao បានអំពាវនាវឱ្យអនុវត្តន៍កុងសង់ស៊ីសសំខាន់ៗដែលត្រូវបានឈានដល់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ និងជំរុញការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រម៉ារ៉ុក-ចិនឱ្យដល់កម្រិតកំពូល។
លោក Zhao បានថ្លែងទៀតថា ប្រទេសចិនអរគុណដល់ប្រទេសម៉ារ៉ុក ចំពោះការគោរពតាមគោលនយោបាយចិនតែមួយ និងផ្តល់ការគាំទ្រយ៉ាងមានតម្លៃលើបញ្ហានានាពាក់ព័ន្ធនឹងកោះតៃវ៉ាន់, តំបន់ស្វយ័ត Xinjiang, តំបន់ទីបេ និងសិទ្ធិមនុស្ស។ លោកប្រធាន Zhao បានលើកឡើងទៀតថា ចិនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ារ៉ុក ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI), ការអនុវត្តយ៉ាងសកម្មនៃលទ្ធផលកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង និងវេទិកាស្តីពី កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិច, ការទទួលប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ, ការពង្រីកការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងលើកកម្ពស់ការយល់ដឹងទៅវិញទៅមក រវាងអារ្យធម៌នៃប្រទេសទាំងពីរ និងការទំនាក់ទំនងប្រជាជន និងប្រជាជន។
ជំហររបស់ចិនត្រៀមធ្វើការងារជាមួយប្រទេសអារ៉ាប់នានា រួមទាំងប្រទេសម៉ារ៉ុកផងដែរ ដើម្បីកសាងសហគមន៍ចិន-អារ៉ាប់មួយ ជាមួយអានាគតរួមក្នុងសករាជថ្មី ដើម្បីបង្កើតអនាគតឱ្យកាន់តែភ្លឺស្វាង សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រចិន-អារ៉ាប់។ លោក Akhannouch បានលើកឡើងបន្តទៀតថា ការបង្កើតភាពជាដៃគូយុត្តិសាស្ត្រ រវាងម៉ារ៉ុក និងចិន ដែលត្រូវបានប្រកាសដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៦ បានបើកទំព័រសករាជថ្មីសម្រាប់ទំនាកទំនងទ្វេភាគី។ លោក Akhannouch បានបន្ថែមទៀតថា ប្រទេសម៉ារ៉ុកប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រចិនយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៦-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230515/085684ce28d44b708b9dab342390c89b/c.html