កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦៥ នៃការបង្កើតរោងចក្រ Z111 ដែលស្ថិតក្រោមអគ្គ នាយកដ្ឋានឧស្សាហកម្មការពារជាតិ (ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៥៧-២០២២) ដែលស្ថិតនៅភាគខាងជើងភាគ កណ្តាលនៃខេត្ត Thanh Hoa ។ លោក Hue បានប្រគល់បទបញ្ជាការពារមាតុភូមិថ្នាក់ទី១ ដល់រោងចក្រក្នុង ការទទួលស្គាល់សមិទ្ធផលរបស់ខ្លួនក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតឧបករណ៍ និងសព្វាអាវុធទំនើបៗ ។ ចូលរួមអបអរសាទរដល់អង្គភាពចំពោះសមិទ្ធផលដ៏ល្អប្រសើររបស់ខ្លួន លោក Hue បានលើកឡើងពីសារៈ សំខាន់នៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសយោធាទូទៅ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការ អភិវឌ្ឍឧស្សាហកម្មការពារជាតិ ជាពិសេសដោយស្នើឱ្យរោងចក្រយកចិត្តទុកដាក់លើការស្រាវជ្រាវ និងកសាង មជ្ឈមណ្ឌលច្នៃប្រឌិតដើម្បីបង្កើតរបកគំហើញនៅក្នុងការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រយោធា ឆ្ពោះទៅរក ការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ព្រមទាំងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ ៕
https://en.vietnamplus.vn/na-chairman-attends-celebration-of-military-factorys-anniversary/223763.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម