logo logo
banner1
គណបក្សសម្ព័ន្ធភាពដឹកនាំដោយប្រធានាធិបតីតួកគី ទទួលបានសំឡេងភាគច្រើននៅក្នុងសភា
 

លោក Recep Tayyip Erdogan ប្រធានគណបក្ស AKP និងជាប្រធានាធិបតីតួកគីផុតអាណត្តិ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិតួកគី TRT Haber បានរាយការណ៍ដោយដកស្រង់លទ្ធផលបឋម ក្រោយការបោះឆ្នោតថា  សម្ព័ន្ធភាពប្រជាជន នៃគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ(AKP) របស់លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី និងគណបក្សចលនាអ្នកជាតិនិយម (MHP) ទទួលបានអាសនៈ​ភាគច្រើននៅក្នុងសភា។

គណបក្សកាន់អំណាចក្នុងប្រទេសតួកគី AKP ទទួលបានសំឡេងជាង ៣៥% ត្រូវជា ២៦៦ អាសនៈ នៅក្នុងសភា រួមគ្នាជាមួយនឹងគណបក្សដែលជាសម្ព័ន្ធភាពរបស់ខ្លួន​នឹងទទួលបានច្រើនជាង ៣២០ អាសនៈ នៅក្នុងសភា ៦០០អាសនៈ។ សម្ព័ន្ធភាពជាតិគណបក្សប្រឆាំង ដែលរួមមានគណបក្សចំនួន ៦  ទទួលបានច្រើនជាង ៣៥% ខណៈដែលសន្លឹកឆ្នោតមិនបានការមានជាង ១.៣លានសន្លឹក…៕

https://www.urdupoint.com/en/world/alliance-led-by-erdogans-party-wins-majority-1691761.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`