ពលរដ្ឋតួកគី បោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភា នៅក្នុងទីក្រុងអង់ការ៉ា ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣
ពលរដ្ឋនៃសាធារណរដ្ឋតួកគីបានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភានៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០៣ ដែលការបោះឆ្នោតទាំងនេះអាចនឹងផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅ ក្នុងប្រទេសតួកគីសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។ ការបោះឆ្នោតបានបើកនៅម៉ោង ៨ព្រឹក នឹងបិទនៅវេលាម៉ោង ៥ល្ងាច។ អ្នកបោះឆ្នោតតួកគីប្រមាណ ៦១លាននាក់ បានចុះឈ្មោះបោះឆ្នោត។
អ្នកបោះឆ្នោតប្រមាណ ៣.៥លាននាក់ រស់នៅបរទេសត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតមុន។ ក្នុងនោះជាង ១.៧៦លាននាក់ បានបោះឆ្នោតនៅតាមស្ថានបេសកកម្មការទូតរវាងថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោតខាងលើអាចនឹងអូសបន្លាយការកាន់អំណាចរបស់ ប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្នលោក Recep Tayyip Erdogan ចូលដល់៣ទសវត្សរ៍ ឬអាចធ្វើឱ្យ តួកគីស្ថិតក្នុងដំណាក់ថ្មីមួយ។ បើតាមការស្ទង់មតិ លោក Erdogan វ័យ ៦៩ឆ្នាំ កំពុងតែប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងមួយ នៃការកាន់អំណាចជាង ២០ឆ្នាំរបស់លោក។ លោក Erdogan គឺជាស្ថាបនិក និងជាមេដឹកនាំគណបក្សអភិរក្ស គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ(AKP) លោកបានដឹកនាំប្រទេស តួកគីចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ២០០៣មក។ ប៉ុន្តែយ៉ាងណាក៏ដោយបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីមានចំនួន ៣រូប។
គូប្រជែងដ៏សំខាន់របស់លោក Erdogan គឺលោក Kemal Kilicdaroglu វ័យ ៧៤ឆ្នាំ មេដឹកនាំគណបក្សនិយមកណ្តាល-ឆ្វេង គឺណបក្សប្រជាជនសាធារណរដ្ ឋ(CHP) ដែលលោកអាចនឹងមានឱកាស ទទួលបានជ័យជម្នះជាលើកដំបូង ខណៈដែលលោកទទួលបានការគាំទ្រពីក្រុមគណបក្សប្រឆាំង។ នេះបើយោងតាមការស្ទង់មតិបានរកឃើញ។ បេក្ខជនទី៣ គឺលោក Sinan Ogan បានអំពាវនាវឱ្យបោះឆ្នោត ឱ្យអ្នកជាតិនិយម។ ខណៈដែលបេក្ខជនទី៤ លោក Muharrem Ince បានដកខ្លួនចេញពីការប្រកួតកាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប្រសិនបើមិនមានបេក្ខជនប្រធានាធិបតីរូបណាទទួលបានសំឡេងឆ្នោតលើសពី៥០% នោះនឹងមានការបោះឆ្នោតជុំចុងក្រោយមួយទៀត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា មានគណបក្សនយោបាយសរុបចំនួន ២៤ និងបេក្ខជនឯករាជ្យចំនួន ១៥១រូប កំពុងតែប្រកួតប្រជែងគ្នាដណ្តើមអាសនៈទាំង ៦០០ នៅក្នុងសភាតួកគី។ គណបក្សនីមួយៗត្រូវតែទទួលបានសំឡេងឆ្នោតចាប់ពី ៧%ឡើងទៅ ជាគណបក្សមួយតែឯង ឬដោយចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេង ទើបអាចឈានជើងចូលក្នុងសភាបាន៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៥-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://global.chinadaily.com.cn/a/202305/14/WS646095c4a310b6054fad2d6d.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម