logo logo
banner1
សម្ព័ន្ធភាពគណបក្សគាំទ្រប្រធានាធិបតីតួកគី ត្រូវបានប៉ាន់ ប្រមាណថានឹងទទួលបានអាសនៈសភា លើសពីពាក់កណ្តាល
 

លោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី

ទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu បានរាយការណ៍ថា សម្ព័ន្ធភាពប្រជាជននៃគណបក្ស យុត្តិធម៌  និងការអភិវឌ្ឍ (AKP) របស់លោក Recep Tayyip Erdo ganប្រធានាធិបតីនៃសាធារណរដ្ឋតួកគី និងគណបក្សចលនាអ្នកជាតិនិយម (MHP) នឹងទទួលបានអាសនៈ លើសពីពាក់កណ្តាល នៅក្នុងស្ថាប័ន នីតិប្បញ្ញត្តិជាតិតួកគី។

សម្ព័ន្ធភាពគណបក្ស AKP-MHP កំពុងនាំមុខជាមួយនឹងសំឡេងឆ្នោត ៥៣.២% នៃសន្លឹកឆ្នោត ៥១.៩% ដែលបានរាប់រួច ដែលត្រូវប្រមាណជា ៣៣២អាសនៈ នៅក្នុងសភា៦០០អាសនៈ។ សម្ព័ន្ធភាព ជាតិគណបក្សប្រឆាំងរបស់លោក Kemal Kilicdaroglu ត្រូវបានប៉ាន់ប្រមាណថានឹងទទួលបានជាង ៣២% នៃសំឡេងឆ្នោត ខណៈដែលសម្ព័ន្ធភាពគណបក្សអ្នកឆ្វេងនិយម ពលករ និងសេរីភាព ជាប់លំដាប់ ទី៣ ជាមួយនឹងសំឡេងឆ្នោតជិត ៩%…៕

https://www.urdupoint.com/en/world/pro-erdogan-alliance-projected-to-win-over-ha-1691684.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`