logo logo
banner1
គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមស្នើឱ្យរដ្ឋាភិបាលបំភ្លឺ បញ្ហាបាត់ថវិការបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម
 

គណៈក​ម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមស្នើឱ្យរដ្ឋាភិបាលបំភ្លឺជុំវិញ បញ្ហាបាត់ថវិការបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម

គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើឱ្យរដ្ឋាភិបាល បំភ្លឺថា ហេតុអ្វីបានជាក្រុមហ៊ុនអគ្គិសនីវៀតណាម (Vietnam Electricity Group, EVN) ធ្វើឱ្យបាត់ ចំណូលថវិការដ្ឋជាង ២៦.៤ លានលានដុង។ សំណើនេះ ត្រូវបានលើកឡើងក្នុងរបាយការណ៍ស្តីពី ការអនុវត្តសេដ្ឋកិច្ចសង្គម​របស់​វៀតណាម ដែលបានដាក់ស្នើទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ។

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២៣ ក្រុមហ៊ុនអគ្គិសនីវៀតណាម បានដំឡើងថ្លៃអគ្គិសនី ៣% ស្មើ នឹងជាង ១.៩២០ ដុង ក្នុង ១ គីឡូវ៉ាត់ម៉ោង (kWh) បូកនឹង​ពន្ធបន្ថែម។ ទន្ទឹមពេលជាមួយគ្នានេះ ទិន្នន័យដែលបានចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កាលពីចុងខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា ថ្លៃដើម​ផលិតអគ្គិសនីឆ្នាំ២០២២ មានតម្លៃ ២,0៣២.២៦ ដុង ក្នុង ១ គីឡូ វ៉ាត់ម៉ោង កើន ៩.២៧% ធៀបទៅនឹងឆ្នាំ២០២១។

ដោយសារថ្លៃផលិត បានធ្វើឱ្យថ្លៃលក់រាយអគ្គិសនីឡើងខ្ពស់ អគ្គិសនីវៀតណាម បានរងការខាតបង់ប្រាក់ចំណូលកាលពីឆ្នាំ២០២២ ចំនួន ២៦,៤៦២ លាន​លានដុង។

គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភានេះ បានឱ្យដឹងទៀតថា ថ្លៃលក់រាយអគ្គិសនីបច្ចុប្បន្នបាន លក់ទៅឱ្យផ្ទះនីមួយៗក្នុងតម្លៃខ្ពស់ជាងដែលបានលក់ទៅឱ្យសហគ្រិននានា ដែលបានធ្វើឱ្យខាតបង់ជាច្រើនឆ្នាំ។  លើសពីនេះទៀត យន្តការថ្លៃលក់រាយបច្ចុប្បន្ន មិនបានលើកទឹកចិត្តដល់ការវិនិយោគលើបច្ចេកវិទ្យាថាមពល និងគ្រឿងសម្ភារៈ​បរិក្ខារ​ឱ្យមានប្រសិទ្ធភាពឡើយ ខណៈដែលគម្រោងថាមពលកែច្នៃឡើងវិញ បានជួបការពិបាកក្នុងការលក់ផលិតផលរបស់ខ្លួន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១២-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://vietnamnet.vn/en/na-economic-committee-wants-gov-t-to-clarify-evn-s-losses-2141633.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`