logo logo
banner1
សមាជិកសភាអាល្លឺម៉ង់ ពិចារណាបង្កើត«សភាពលរដ្ឋ»
 

ទិដ្ឋភាពទូទៅ ក្នុងសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ សមាជិកសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានត្រិះរិះ ពិចារណា ថាតើត្រូវបង្កើត “សភាពលរដ្ឋ” ដែលមិនធ្លាប់មាននៅក្នុង​ប្រទេសមួយនេះដើម្បីផ្តល់យោបល់ ដល់សភាស្តីពីកិច្ចការម្ហូបអាហារ និងអាហារូបត្ថម្ភ ឬយ៉ាងណា។ រដ្ឋាភិបាលកាន់អំណាចអាល្លឺម៉ង់ ៣ គណបក្សបានគាំទ្រគំនិតនៃ​ការ​តែងតាំងស្ថាប័នពិគ្រោះយោបល់មួយនេះ ដែលបង្កើតឡើងពីសមាជិកនៃ សាធារណជនដែលត្រូវបានជ្រើសរើសតាមរយៈប្រព័ន្ធឆ្នោតព្រាវ ហើយពួកគេនឹងពិភាក្សា​លើមូល​បទជាក់លាក់ណាមួយ និងផ្តល់នូវមតិត្រឡប់វិញមកកាន់សមាជិកសភា។

ប៉ុន្តែគណបក្សប្រឆាំងបានទាត់ចោលគំនិតខាងលើនេះ ដោយព្រមានថា សភាពលរដ្ឋនឹងធ្វើឱ្យអន្ត រាយដល់ឧត្តមភាពសភា នៅក្នុងប្រព័ន្ធនយោបាយអាល្លឺម៉ង់។ លោកស្រី Baerbel Bas ប្រធានសភាជាន់ ទាបអាល្លឺម៉ង់បានថ្លែងថា លោកស្រីយល់ឃើញថា ស្ថាប័នបែបនេះគឺជា “ស្ពានរវាងពលរដ្ឋ និងអ្នក​នយោ បាយដែលអាចផ្តល់នូវ​ទស្សនទានថ្មីៗ  និងបង្កើតបាននូវទំនុកចិត្តថ្មីក្នុងការបង្កើតស្ថាប័នមួយនេះ”។ កិច្ច ប្រឹងប្រែងដូចគ្នាក្នុងការបង្កើតសភាពលរដ្ឋនេះ ក៏បានកើតមាន ឡើងនៅក្នុងបណ្តា​ប្រទេសអឺរ៉ុបមួយចំនួន ទៀត ដូចជា អេស្ប៉ាញ ហ្វាំងឡង់ អូទ្រីស អង់គ្លេស និងអៀរឡង់ផងដែរ​…៕

https://globeecho.com/news/german-lawmakers-mull-creating-first-citizen-assembly/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`