logo logo
banner1
សភាអឺរ៉ុប អនុម័តគាំទ្រឱ្យសហភាពអឺរ៉ុបចូលរួម ក្នុងអនុសញ្ញាទីក្រុងអ៊ីស្តាន់ប៊ូល
 

ទីស្នាក់ការកណ្តាលសភាអឺរ៉ុប

កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ សភាអឺរ៉ុបអនុម័តគាំទ្រឱ្យសហភាពអឺរ៉ុបចូលរួមក្នុងអនុសញ្ញាស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្រ្តី  និងអំពើហិង្សាក្នុងគ្រួសារ  ហៅកាត់ថា  «អនុសញ្ញាទីក្រុងអ៊ីស្តាន់ប៊ូល»។ នៅទីបំផុត សហភាពអឺរ៉ុបបានផ្តល់សច្ចាប័នលើយន្តការផ្លូវច្បាប់អន្តរជាតិមួយនេះ​ដើម្បីបង្ការ​អំពើហិង្សាលើស្រ្តី និងអំពើហិង្សាក្នុងគ្រួសារ នៅ៦ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខា លើអនុសញ្ញាទីក្រុងអ៊ីស្តាន់ប៊ូល។ រហូតមកទល់ពេលនេះ សហភាពអឺរ៉ុប​នៅតែស្ទាក់ស្ទើរ​ក្នុងការផ្តល់សច្ចាប័នពេញលេញលើអនុសញ្ញាទីក្រុងអ៊ីស្តាន់ប៊ូល ព្រោះតែរដ្ឋជាសមាជិកសហភាពភាគច្រើនបានបដិសេធក្នុងការទទួលយកអនុសញ្ញានេះ បើទោះបីជាមាន​សំណើជាច្រើនដងចេញពីសភាអឺរ៉ុបក៏ដោយ។

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ តុលាការយុត្តិធម៌សហភាពអឺរ៉ុបបានចេញដីកាថា សហភាព អឺរ៉ុបអាចផ្តល់សច្ចាប័នលើអនុសញ្ញាទីក្រុងអ៊ីស្តាន់ប៊ូល ដោយមិ​ន​ចាំបាច់​មានការយល់ព្រមពីរដ្ឋជាសមា ជិកទាំងអស់នោះទេ។ តុលាការបានរកឃើញថា ហេតុផលផ្លូវច្បាប់សម្រាប់សហភាពអឺរ៉ុបចូលរួមក្នុងអនុសញ្ញានោះគឺ ជាវិធានរួម​ដើម្បីការជ្រកកោន និងកិច្ចសហប្រតិបត្តិការសម្រាប់តុលាការក្នុងរឿងក្តីព្រហ្មទណ្ឌនានា ក៏ដូចជា កាតព្វកិច្ចរបស់សហភាពអឺរ៉ុប និងស្ថាប័នរដ្ឋបាល។ ដូច្នឹងហើយ ទើបកាលពី​ថ្ងៃពុធ សមាជិកសភាអឺរ៉ុបធ្វើការបោះឆ្នោតចំនួន២ និងយល់ព្រមចូលរួមក្នុងអនុសញ្ញានៅក្នុងកថាខណ្ឌស្តីពីកាតព្វ កិច្ចរបស់សហភាពអឺរ៉ុបនិងស្ថាប័នរដ្ឋបាល និងនៅក្នុង​កថាខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរបស់តុលាការក្នុងរឿងក្តីព្រហ្មទណ្ឌ ក៏ដូចជា វិធាននៃការការជ្រកកោន និងការមិនបញ្ជូនជនសុំសិទ្ធិជ្រកកោនត្រឡប់ទៅវិញ។

សមាជិកសភា ៤៧២រូប បានបោះឆ្នោតគាំទ្រកថាខណ្ឌទី១ ទល់នឹង ៦២សំឡេង និងអនុបវាទ ៧៣សំឡេង។ សមាជិកសភា ៤៦៤រូប បោះឆ្នោតគាំទ្រកថាខណ្ឌទី២ ទល់​នឹង​៨១សំឡេង និងអនុបវាទ ៤៤សំឡេង។ ការចូលរួមក្នុងអនុសញ្ញាទីក្រុងអ៊ីស្តាន់ប៊ូលរបស់សហភាពអឺរ៉ុប មិនបានសម្រាលកាតព្វ កិច្ចរបស់បណ្តារដ្ឋជាសមាជិកក្នុងការ​ផ្តល់សច្ចាប័នដោយឡែកពីគ្នានោះទេ។ សមាជិកសភាអឺរ៉ុបបានជំរុញទឹកចិត្តឱ្យប្រទេសទាំង៦ ដែលនៅមិនទាន់បានផ្តល់សច្ចាប័ន រួមមាន ប៊ុលហ្គារី សាធារណរដ្ឋឆែក ហុងគ្រី ឡេតូនី លីទុយអានី និងស្លូវ៉ាគី ឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាឱ្យបានឆាប់ ដើម្បីអាចចាប់ផ្តើមការពារស្រ្តីបានពេញលេញ។  ក្រុមប្រឹក្សាអឺរ៉ុប  ចាំបាច់ត្រូវធ្វើការ​សម្រេចចិត្ត​លើ​ការចូលរួមក្នុងអនុសញ្ញាមួយនេះ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១២-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://bnn-news.com/european-parliament-supports-european-unions-joining-of-istanbul-convention-245581



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`