លោកស្រី Arba Kokalari សមាជិកសភា និងជាអ្នករាយការណ៍សភាអឺរ៉ុប
ស្រ្តី ១នាក់ ក្នុងចំណោម ៣នាក់ នៅក្នុងសហភាពអឺរ៉ុបបានពើបប្រទះអំពើហិង្សាលើរូបកាយ និងផ្លូវ ភេទ នេះបើតាមទិន្នន័យដែលបានចែកចាយ កាលពីថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយលោកស្រី Arba Kokalari សមាជិកសភា និងជាអ្នករាយការណ៍សភាអឺរ៉ុប។ នីតិវិធីចូលក្នុងអនុសញ្ញាទីក្រុងអ៊ីស្តាន់- ប៊ូលរបស់សហភាពអឺរ៉ុប (Istanbul Convention) ត្រូវបានលើកមកពិភាក្សាដោយមានការចូលរួមផង ដែរពីលោកស្រី Helena Dalli ស្នងការអឺរ៉ុបទទួលបន្ទុកសមភាព នៅឯសម័យប្រជុំពេញអង្គសភាអឺរ៉ុប។
នៅពេលចាប់ផ្តើមសម័យប្រជុំសភា លោកស្រី Arba Kokalari បានចែកចាយទិន្នន័យស្តីពីអំពើហិង្សា លើស្រ្តីនៅក្នុងអឺរ៉ុប។ លោកស្រី Kokalari បានថ្លែងថា “ជារៀងរាល់ថ្ងៃនៅក្នុងអឺរ៉ុប ស្រ្តីកំពុងត្រូវបានសម្លាប់ ពីដៃគូរបស់ពួកគេតាមរយៈអំពើហិង្សា។ ស្រ្តីជាង ៥០នាក់ ត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ជា រៀងរាល់សប្តាហ៍”។ ស្រ្តី និងកុមារី ១នាក់ ក្នុងចំណោម ៣នាក់ នៅក្នុងសហភាពអឺរ៉ុបបានពើបប្រទះនូវ អំពើហិង្សាលើរូបកាយ ឬផ្លូវភេទ ដែលស្មើនឹងស្រ្តី៦២លាននាក់ ហើយ ៨៥% នៃករណីបែបនេះមិនត្រូវ បានរាយការណ៍ទៅកាន់នគរបាលនោះឡើយ…៕
https://www.aa.com.tr/en/europe/1-in-3-women-in-europe-experienced-violence-european-parliament-rapporteur/2893263
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម