ទង់ជាតិសហភាពអឺរ៉ុប
សហភាពអឺរ៉ុបនឹងដាក់ពង្រាយបេសកកម្មអ្នកសង្កេតការណ៍ (EOM)ចំនួន ៧៨នាក់ សម្រាប់ការ បោះឆ្នោតសកលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសាធារណរដ្ឋសៀរ៉ាឡេអូន។ នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយដែលចេញកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សហភាពអឺរ៉ុបបានថ្លែងថា គណៈកម្មការ រៀបចំការបោះឆ្នោតសៀរ៉ាឡេអូនបានអញ្ជើញពួកខ្លួនដើម្បីធានាថា ការបោះឆ្នោតប្រកបដោយតម្លាភាព អាចជឿទុកចិត្តបាន និងប្រកបដោយសុខសន្តិភាព
នេះមិនមែនជាលើកទី១ទេ សហភាពអឺរ៉ុបបានបញ្ជូនក្រុម EOM ទៅកាន់សៀរ៉ាឡេអូន។ អ្នកសង្កេត ការណ៍សហភាពអឺរ៉ុបបានចូលរួមនៅក្នុងឆ្នាំ២០១៨ ឆ្នាំ២០១២ ឆ្នាំ២០០៧ និងឆ្នាំ២០០២។ លើសពី នេះទៀត មានបេសកកម្មតាមដានការបោះឆ្នោតមួយនៅក្នុងឆ្នាំ២០២១ផងដែរ។ លោកស្រី Evin Incir សមាជិកសភាអឺរ៉ុបនឹងធ្វើជាប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតឆ្នាំ២០២៣ របស់សហភាពអឺរ៉ុប (EU-EOM) នៅក្នុងប្រទេសសៀរ៉ាឡេអូន…៕
https://www.switsalone.com/45244_eu-to-deploy-78-election-observers-for-sierra-leones-national-elections/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម