ថ្នាក់ដឹកនាំរដ្ឋសភាគុយបា ទទួលស្វាគមន៍គណៈប្រតិភូសភាប្រេស៊ីល
កាលពីថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣ លោក Abdel Fattah Al-Sisi ប្រធានាធិបតីនៃសាធារណ រដ្ឋអារ៉ាប់អេហ្ស៊ីប បានទទួលជួបសន្ទនាការងារជាមួយលោក Mike Turner ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការស៊ើបការណ៍សម្ងាត់ក្នុងសភាតំណាងសហរដ្ឋអាមេរិក អមដោយគណៈប្រតិភូជាច្រើនរូបនៃសមាជិកគណៈកម្មាធិការមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។
ជំនួបពិភាក្សានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ទោ Abbas Kamel ប្រធាន អគ្គស្នងការស៊ើបការណ៍សម្ងាត់ និងលោក John Desrocher ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីគែរ។ តាមសេចក្តីថ្លែងការណ៍របស់លោក Ahmed Fahmy អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានឱ្យដឹងថា ជំនួបពិភាក្សានេះបានធ្វើជាសាក្សីបញ្ជាក់ពីភាពរឹងមាំ និងភាពធន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិក ខណៈដែលភាគីអាមេរិក បានសង្កត់ធ្ងន់ក្នុងន័យនេះថា ភាពកណ្តាលនៃតួនាទីដែលអេហ្ស៊ីបបានដើរតួនាទី ជាសសរស្តម្ភនៃស្ថិរភាព និងសន្តិភាពក្នុងតំបន់។ លោក Fahmy បានមានប្រសាសន៍បន្ថែមថា ជំនួបពិភាក្សានេះក៏បានសង្កត់ ធ្ងន់លើតួនាទីត្រួសត្រាយរបស់ប្រទេសអេហ្ស៊ីបក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលទាមទារឱ្យមានការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងការពិគ្រោះយោបល់រវាងប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិកគ្រប់កម្រិត ដើម្បីទប់ទល់នឹងការកើនឡើងហានិភ័យ និងបញ្ហាប្រឈមនៅកម្រិតអន្តរជាតិ និងតំបន់។
លោក Fahmy បានកត់សម្គាល់ថា ជំនួបពិភាក្សានេះបានពិភាក្សាបើកចំហរវាងលោកប្រធានាធិបតី Al-Sisi និងសមាជិកសភាសហរដ្ឋអាមេរិក លើវិបត្តិដែលប្រទេសជាច្រើនក្នុងតំបន់ទទួលរងនូវការដោះស្រាយ ដែលបានគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃរដ្ឋ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៩-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.dailynewsegypt.com/2023/05/07/al-sisi-receives-a-delegation-of-us-house-of-representatives-members/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម