លោកបណ្ឌិត Sidie Mohamed Tunis ប្រធានសភា ECOWAS
កាលពីថ្ងៃចន្ទ ទី០៨ ខែឧសភាឆ្នាំ២០២៣ សភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) នៅក្នុងរដ្ឋធានី Abuja នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា បានអបអរសាទរដល់នីហ្សេ រីយ៉ាចំពោះការបោះឆ្នោតសកលឆ្នាំ២០២៣ របស់ខ្លួនប្រកបដោយសុខសន្តិភាព។
លោកបណ្ឌិត Sidie Tunis ប្រធានសភា ECOWAS បានអបអរសាទរដល់លោកប្រធានាធិបតីជាប់ ឆ្នោត Bola Ahmed Tinubu ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ លោក Tuniis បានថ្លែងបែប នេះ ក្នុងពេលថ្លែងសុន្ទរកថាបើកសម័យប្រជុំសភាសាមញ្ញលើកទី១។ សភា ECOWAS មានការទទួល ខុសត្រូវក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងអនុតំបន់ ដែលអាចធ្វើឡើងតាមរយៈការគាំទ្រដល់រចនាសម្ព័ន្ធ និងគោរពគោលនយោបាយ និងពិធីសារដែលមានស្រាប់។ ត្រូវមានសកម្មភាពរួម និងបន្ទាន់ជាចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកំពុងកើតមាននៅក្នុងអនុតំបន់។ សម័យប្រជុំសាមញ្ញសភា ECOWAS លើកទី១ នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣…៕
https://newsdiaryonline.com/ecowas-parliament-applauds-nigeria-for-peaceful-conduct-of-elections/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម