logo logo
banner1
ប្រទេសអ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelenskyy ថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
 

លោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែនថ្លែងសុន្ទរកថា ទៅកាន់រដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់(Bundestag)

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន Deutsche Welle បានចេញផ្សាយថា លោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅ កាន់សមាជិករដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់(Bundestag) ជាលើកដំបូង បន្ទាប់ពីការអំពាវ នាវរបស់លោក Zelenskyy ជាបន្តបន្ទាប់ទៅកាន់មេដឹកនាំនៃបណ្តាប្រទេសធំៗមួយចំនួន ដើម្បីបង្កើនការ គាំទ្រ បន្ទាប់ពីការចូលលុកលុយរបស់សហព័ន្ធរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់ពីការថ្លែងសុន្ទរកថា ទៅកាន់រដ្ឋសភាប្រទេសកាណាដាកាលពីពេលថ្មីៗនៅក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីប្រទេសអ៊ុយក្រែន រូបនេះបានថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែ ខ្លាំងបន្ថែមទៀត លើរដ្ឋាភិបាលវិមានក្រឹមឡាំង និងមន្ត្រីសំខាន់ៗរបស់រុស្ស៊ីជាច្រើនរូបទៀតដែលនៅពីក្រោយ ការចូលលុកលុយប្រទេសអ៊ុយក្រែននេះ។ លោក Zelenskyy បានបញ្ជាក់ថា «សន្តិភាពសំខាន់ជាង ប្រាក់ចំណូល»៕

https://www.dw.com/en/ukraine-president-zelenskyy-to-address-german-parliament/a-61156127



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`