logo logo
banner1
ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភាតួកគី នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន និងសហរដ្ឋអាម៉េរិក បានបិទបញ្ចប់
 

ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភាមុនកាលកំណត់ បិទបញ្ចប់នៅក្នុងចក្រភពអង់គ្លេស

ការបោះឆ្នោតបានបិទបញ្ចប់នៅក្នុងប្រទេសអឺរ៉ុបភាគច្រើន ក៏ដូចជា នៅក្នុងសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភានៃសាធារណរដ្ឋតួកគីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ស្ថានីយបោះឆ្នោតនៅឯស្ថានបេសកកម្មការទូតតួកគី នៅក្នុងប្រទេសអឺរ៉ុបជាច្រើន នៅសហរដ្ឋ អាម៉េរិក និងកាណាដាបានបិទបញ្ចប់នៅម៉ោង ៩យប់ ថ្ងៃអាទិត្យ ខណៈដែលការបោះឆ្នោតនៅតែបន្ត នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក បារាំង អាល្លឺម៉ង់ និងលុចសំបួរ នៅថ្ងៃអង្គារនេះ ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៩យប់។ ការបោះឆ្នោតត្រូវបានបិទបញ្ចប់នៅក្នុងប្រទេសអាល់បានី បេឡារុស បែលហ្ស៊ិក បូស្នី​ ប៊ុលហ្គារី សាធារណរដ្ឋឆែក អេស្តូនី ហ្វាំងឡង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី កូសូវ៉ូ លីទុយអានី ម៉ាល់ត៍ ម៉ុលដាវី ម៉ុងតេណេហ្រ្គោ ម៉ាសេដ្វានខាងជើង  ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស៊ែបប៊ី ស្លូវ៉ាគី អេស្ប៉ាញ ស៊ុយអែត ស្វីស ក៏ដូចជា នៅក្នុងចក្រភពអង់គ្លេស។

អ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ១២៧,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស បានបោះឆ្នោតនៅក្នុងរាជធានី London ទីក្រុង Manchester Edinburgh និង Leicester  ចាប់ពីថ្ងៃទី២៩ ខែមេសា​​ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។ មានស្ថានីយបោះឆ្នោតចំនួន ៧ នៅក្នុងសហរដ្ឋអាម៉េរិក នៅឯស្ថានបេសកកម្មការទូត រួមទាំងស្ថានតួកគីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងស្ថានកុងស៊ុលនៅក្នុងទីក្រុង New York Boston Chicago Houston Miami និង Los Angeles។ឧត្តមក្រុមប្រឹក្សារៀបចំការបោះឆ្នោតតួកគីបានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ មានពលរដ្ឋតួកគីជាង ១.៦លាននាក់ ដែលរស់នៅបរទេស បោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភានីតិកាលថ្មី។ខណៈដែលគណបក្សនយោបាយចំនួន ២៤ និងបេក្ខជនឯករាជ្យចំនួន ១៥១រូប កំពុងតែប្រកួតប្រជែងគ្នាដណ្តើមអាសនៈទាំង៦០០ នៅក្នុងសភាតួកគី។

ការបោះឆ្នោតនៅក្នុងប្រទេសតួកគីផ្ទាល់នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។ អ្នកបោះឆ្នោតនឹងត្រូវជ្រើសរើសក្នុងចំណោមបេក្ខជនប្រធានាធិបតីចំនួន ៤រូប រួមមាន លោកប្រធានាធិបតី Tayyip Erdogan ដែលស្វែងរកការជាប់ឆ្នោតជាថ្មី លោក Kemal Kilicdaroglu មេដឹកនាំគណបក្សប្រឆាំង លោក Muharrem Ince អតីតសមាជិកសភា និងលោក Sinan Ogan អតីតសមាជិកសភា៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.trtworld.com/turkiye/turkiyes-elections-polls-close-in-europe-us-13155179



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`