
សមាគមសភាកុំមិនវែល (CPA: Commonwealth Parliamentary Association) គឺជាសហគមន៍អន្តរជាតិនៃសភា និងអង្គនីតិប្បញ្ញត្តិ របស់បណ្តាប្រទេសជាសមាជិកក្រុមកុំមិនវែល (Commonwealth)។ សមាជិកនៃសមាគមនេះ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសកុំមិនវែល ឱ្យដល់កម្រិតស្តង់ដារខ្ពស់បំផុត ផ្នែកអភិបាល កិច្ចប្រជាធិបតេយ្យ និងការអនុវត្តការងារសភា។ ត្រូវបានបង្កើតឡើងក្នុង១៩១១ CPAត្រូវបានចាត់ទុកជាស្ថាប័នដ៏ចំណាស់បំផុត មួយរបស់Commonwealth។ CPA ប្រមូលផ្តុំនូវសមាជិកសភា និងមន្រ្តីសភា(ដោយមិនប្រកាន់យេនឌ័រ ពូជសាសន៍ សាសនា ឬវប្បធម៌) ដែលមានអត្ថប្រយោជន៍រួម ដែលគោរពនីតិរដ្ឋ គោរពសេរីភាពនិងសិទ្ធិបុគ្គល និងមានទស្សនវិជ្ជមានចំពោះប្រជាធិបតេយ្យសភា (Parliamentary Democracy)។ CPA ផ្តល់ឱកាសដ៏ធំធេងសម្រាប់សមាជិកសភា និងមន្រ្តីសភា រួមគ្នាធ្វើការងារលើបញ្ហាជាប្រយោ ជន៍រួម និងចែករំលែកការអនុវត្តល្អៗ ឱ្យគ្នាទៅវិញទៅមក។
គិតត្រឹមឆ្នាំ២០២១ CPA មាន១៨០សាខា នៅក្នុង៩តំបន់ (តំបន់អាហ្រ្វិក, អាស៊ី, អូស្រ្តាលី, ដែនកោះចំណុះចក្រភពអង់គ្លេស និងក្នុងតំបន់មេឌីទែរ៉ាណេ, កាណាដា, ការ៉ាអ៊ីប, អាមេរិក និងអាត្លង់ទិក, ឥណ្ឌា, ប៉ាស៊ីហ្វិក, និងអាស៊ី-អាគ្នេយ៍) ក្នុង៥៣ប្រទេស។ សាខាទាំងអស់របស់CPA អនុវត្តការងារស្វ័យ ភាព និងមានឋានៈស្មើៗគ្នា។ CPA មានបណ្តាញទំនាក់ទំនាក់ទំនងជាមួយសមាជិកសភា និងមន្រ្តីសភា ចំនួន១៧,០០០នាក់។ CPA គឺជាអង្គការCommonwealth តែមួយគត់ដែលតំណាងឱ្យសភា និងអង្គនីតិប្បញ្ញត្តិថ្នាក់ជាតិ រដ្ឋ(State) ខេត្ត និងដែនដី។ សមាជិករបស់CPA គឺជាសភានិងអង្គនីតិប្បញ្ញត្តិ ដែលមានលក្ខណៈប្រជាធិបតេយ្យ និងមានមុខងារនីតិកម្ម។
CPAមានរដ្ឋធម្មនុញ្ញ(Constitution)មួយរបស់ខ្លួន ដែលត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៣។ សិទ្ធិអំ- ណាចខ្ពស់បំផុតរបស់CPA គឺសេចក្តីសម្រេចរបស់មហាសន្និបាតCPA។ ជារឿយៗ គណៈកម្មាធិការប្រតិបត្តិ របស់CPA ជួបប្រជុំគ្នា២ដង ក្នុងមួយឆ្នាំ។ គណៈកម្មាធិការប្រតិបត្តិរបស់CPA មានសមាសភាពជាមន្រ្តី CPA និងតំណាងរបស់CPAនៅតាមតំបន់ទាំង៩។ មន្រ្តីCPA ជួបប្រជុំគ្នាក្នុងលក្ខណៈជាគណៈកម្មាធិកាសម្របសម្រួល(Coordinating Committee)។ មន្រ្តីCPA រួមមាន៖ ប្រធានគណៈកម្មាធិការប្រតិបត្តិ(ជ្រើស-
តាំងដោយមហាសន្និបាតCPA សម្រាប់អាណត្តិ៣ឆ្នាំ) អនុប្រធានគណៈកម្មាធិការប្រតិបត្តិ០១រូប (ជាតំ- ណាងតំបន់ទាំង៩របស់CPA ជ្រើសតាំងដោយគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិរយៈពេល១ឆ្នាំ) ហេរញ្ញិក០១រូប (ជ្រើសតាំងដោយមហាសន្និបាត សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ), ប្រធានសាខាCPA ០១រូប (ជ្រើសតាំងដោយសាខាទាំង១៨០របស់CPA សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ) និងប្រធានក្រុមសមាជិកាសភាប្រទេសកុំមិនវែល ០១រូប (ជ្រើសតាំងដោយសមាជិកាសភានៃបណ្តាប្រទេសកុំមិនវែល សម្រាប់ អាណត្តិរយៈពេល៣ឆ្នាំ)។
លេខាធិការដ្ឋានធំរបស់CPA ត្រូវបានដឹកនាំដោយអគ្គលេខាធិការ ០១ រូប ដោយមានការគាំទ្រពីលេខាធិការតំបន់ទាំង៩ និងលេខាធិកានៃសា ខាតូចៗទាំង១៨០ របស់CPA។ ជារឿយៗ អគ្គលេខាធិការCPA គឺជាមន្រ្តី ជាន់ខ្ពស់សភា ដែលមានភារកិច្ចកៀរគរធនធានពីសភានានា ដើម្បីអនុវត្តគោលដៅ និងសកម្មភាពរបស់CPA៕
http://ព័ត៌មានអំពី សមាគមសភាកុំមិនវែល ០៨-០៥-២៣- តូនី ប្រែសម្រួលពី៖https://www.cpahq.org/about-us/